• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាចាប់ផ្តើមដំណើរការទទួលសន្លឹកឆ្នោតទុកចិត្តចាប់ពីរសៀល ថ្ងៃទី២៤ ខែតុលានេះតទៅ

ចាប់ពីម៉ោង ១៦:០០ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាចាប់ផ្តើមដំណើរការបោះឆ្នោតទុកចិត្តសម្រាប់តំណែងដែលរដ្ឋសភាជ្រើសតាំងឬអនុម័ត។ តាមនោះ ប្រតិភូរដ្ឋសភាបានស្តាប់របាយការណ៍ បន្ទាប់មកបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះអ្នកទទួលសន្លឹកឆ្នោតទុកចិត្ត ដោយប្រើប្រាស់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក។ គណៈប្រតិភូរដ្ឋសភាបានពិភាក្សាតាមក្រុម បន្ទាប់ពីបញ្ជីបោះឆ្នោតត្រូវបានអនុម័ត។
គណៈប្រតិភូចូលរួមសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ quochoi.vn

យោងតាមអនុប្រធានគណៈកម្មាធិការកិច្ចការគណៈប្រតិភូ លោក Nguyen Tuan Anh គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលរបាយការណ៍ការងារពេញលេញតាំងពីដើមអាណត្តិ និងប្រកាសទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត។ របាយការណ៍ក៏ត្រូវបានបញ្ជូនទៅកាន់សមាជិកសភាមុន ២០ថ្ងៃ    ពោលគឺមុនថ្ងៃបើកសម័យប្រជុំ។

សូមគូសបញ្ជាក់ថា       ការបោះឆ្នោតទំនុកចិត្ត គឺជាវិធីសាស្ត្រត្រួតពិនិត្យដ៏សំខាន់មួយ បង្ហាញឱ្យឃើញពីការទទួលស្គាល់ និងវាយតម្លៃរបស់រដ្ឋសភា ចំពោះលទ្ធផលការងារ តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ របស់បុគ្គលដែលទទួលបានការបោះឆ្នោតទុកចិត្ត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

Top