• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយ ព្រឹទ្ធសមាជិកអាមេរិកលោក Jeff Merkley

កាលពីថ្ងៃទី ៤ ខែមិថុនា ពីទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយព្រឹទ្ធសមាជិកអាមេរិកលោក Jeff Merkley ប្រធានអនុគណៈកម្មាធិការកិច្ចការផ្ទៃក្នុង បរិស្ថាន និងទីភ្នាក់ងារពាក់ព័ន្ធនៃ ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយ ព្រឹទ្ធសមាជិកអាមេរិកលោក Jeff Merkley។ (រូបថត៖ VNA)

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងនូវគោលបំណងចង់ឲ្យសភាអាមេរិកជួយគាំទ្រការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគរវាងប្រទេសទាំងពីរក្នុងទិសដៅស្ថិរភាព និងនិរន្តរភាព។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់លើការផ្ដល់ធនធានដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់... លោកព្រឹទ្ធសមាជិក Jeff Merkley បានចែករំលែកជាមួយមតិរបស់រដ្ឋមន្រ្តី ហើយបញ្ជាក់ថា រូបលោកផ្ទាល់នឹងបន្តផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ក៏ដូចជាវិស័យ សហប្រតិបត្តិការដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ លោកព្រឹទ្ធសមាជិក Jeff Merkley បានអះអាងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់សភាអាមេរិកចំពោះការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ លោកព្រឹទ្ធសមាជិក Merkley បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគោរព និងគាំទ្រចំពោះមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនិម្មាបនកម្មតំបន់ ហើយនឹងបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក-អាស៊ាន ក៏ដូចជាភាពជាដៃគូសហរដ្ឋអាមេរិក-មេគង្គផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top