ថ្លែងសុន្ទរកថាក្នុងសន្និសីទក្រោមប្រធានបទ “ធានាអនាគតប្រកបដោយភាព ធន់៖ តម្លៃរួមនិងដៃគូសកល” កាលពីថ្ងៃទី ៧ មិថុនា លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានលើកសំណើចំនួន ៣។ ទីមួយគឺ OECD និងប្រទេសផ្សេងទៀត ចាំបាច់ត្រូវពង្រឹងការសម្របសម្រួល គោលនយោបាយ កាត់បន្ថយឧបសគ្គគាំពារ ពាណិជ្ជកម្ម និងការវិនិយោគ កសាងប្រព័ន្ធពាណិជ្ជកម្មសកលដោយរលូន ដំណើរ ការដោយឈរលើមូលដ្ឋានច្បាប់ សេរីភាព យុត្តិធម៌ តម្លាភាព និងបរិយាប័ន្ន ជាមួយ នឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព។ ទីពីរ OECD ក្នុងតួនាទីជា អ្នកប្រឹក្សាគោលនយោបាយ កំណត់ស្តង់ដារសកល បន្តបង្កើនការតភ្ជាប់ និងការ សន្ទនាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតគូរពីលក្ខខណ្ឌ និងទស្សនៈ របស់ប្រទេសនៅខាងក្រៅ OECD ក្នុងដំណើរការតាក់តែងគោលនយោបាយ និង ស្តង់ដារសកល។ ទី៣៖ OECD បន្តជួយឧបត្ថម្ភបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី លើកកំពស់សមត្ថភាពប្រកួតប្រជែង កំណត់ទីតាំងជាតិនៅក្នុងខ្សែសង្វាក់តម្លៃ សកល និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាពនឹងការកែសម្រួលគោលនយោបាយ សកល ក្នុងនោះមានពន្ធអប្បបរមាសកល ពន្ធកាបូនឆ្លងព្រំដែន…;ជួយបង្រួញគម្លាត ឌីជីថល និងបច្ចេកវិទ្យា បណ្ដុះបណ្ដាលជំនាញ ពង្រីកសក្តានុពលរបស់ពលការិនី និងសហគ្រាសធុនតូច និងមធ្យមផងដែរ។