• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូត​អេហ្ស៊ី​ប​ប្រចាំនៅវៀតណាម

លោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានអះអាងថា អេហ្ស៊ីប និងវៀតណាមនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ១ ពាន់លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម។ រូបថត៖ VNA

នាថ្ងៃទី ៧ កក្កដា នៅទីស្នាក់ការក្រសួងការបរទេស ថ្លែងក្នុងជំនួបជាមួយលោកស្រី Amal Abdel Kader Elmorsi Salama ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងពីការគោរពទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីជាមួយអេហ្ស៊ីប - ជាប្រទេសមួយក្នុងចំណោមប្រទេសមជ្ឈិមបូព៌ា - អាហ្វ្រិកដើមដំបូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ លោករដ្ឋមន្ត្រីបានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូតពង្រីកបទពិសោធន៍របស់ខ្លួន រួមចំណែកជាច្រើនក្នុងការពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអេហ្ស៊ីបនាពេលខាងមុខ ជាពិសេសលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ ហាឡាល់ ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ..

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានអះអាងថា អេហ្ស៊ីប និងវៀតណាមនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកស្រី នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្មចំនួន ១ ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦៣-២០២៣) លោករដ្ឋមន្ត្រី Bui Thanh Son និងលោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama បានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ និងសម្របសម្រួលរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ សំដៅ បង្កើនការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ជៀសវាងការយកពន្ធត្រួតគ្នា៕

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top