• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសចិន៖ ទំនាក់ទំនងចិន-វៀតណាមបង្ហាញយ៉ាងពេញលេញនូវលក្ខណៈយុទ្ធសាស្ត្រនិងកម្រិតខ្ពស់

យោងតាមលោករដ្ឋមន្ត្រី Wang Yi ការដឹកនាំយុទ្ធសាស្ត្ររបស់មេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាប្រៀបខ្លាំងដ៏ធំបំផុត និងការធានាផ្នែកនយោបាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម។
លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន។ (រូបថត៖ AFP/TTXVN)

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី រួមទាំងប្រទេសវៀតណាម លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជីនពីង គឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់ប្រមុខរដ្ឋក្នុងឆ្នាំនេះ ហើយជាកាយវិកាការទូតដ៏សំខាន់មួយដែលត្រូវបានអនុវត្តន៍បន្ទាប់ពីកិច្ចប្រជុំមជ្ឈិមអំពីការងារអ្នកជិតខាង។

ឆ្នាំនេះគឺជាខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងចិន និងវៀតណាម (១៨ មករា ១៩៥០ - ១៨ មករា ២០២៥)។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជ្រើសរើសវៀតណាមជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់លោកនៅឆ្នាំនេះ។ ក្នុងពេលជាមួយគ្នានេះដែរ កាលពីខែសីហាកន្លងទៅ លោក តូ ឡឹម ក៏បានជ្រើសរើសចិនជាប្រទេសដំបូងដើម្បីទៅបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមផងដែរ។ លោកអគ្គលេខាបក្សទាំងពីរបានអនុវត្តន៍ដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេលមួយឆ្នាំ ដែលបង្ហាញយ៉ាងពេញលេញនូវលក្ខណៈយុទ្ធសាស្ត្រ និងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-វៀតណាម។

យោងតាមលោករដ្ឋមន្ត្រី Wang Yi ការដឹកនាំយុទ្ធសាស្ត្ររបស់មេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាប្រៀបខ្លាំងដ៏ធំបំផុត និងការធានាផ្នែកនយោបាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញស្នើឱ្យដាក់គម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ឱ្យប្រើប្រាស់ត្រឹមថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញស្នើឱ្យដាក់គម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ឱ្យប្រើប្រាស់ត្រឹមថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Ca Mau ដែលបានសម្រេចការងារបោសសម្អាតផ្ទៃដីការដ្ឋានហើយបានស្នើឱ្យថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខនិងលើកទឹកចិត្តកម្មករកម្មការិនីនៅការដ្ឋានសំណង់ឱ្យបានទៀងទាត់។

Top