• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក

នាពេលខាងមុខ ទីភ្នាក់ងារ USAID នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការ ជួយវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឆ្លើយតបទៅនឹងជំងឺឆ្លង។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញទទួលជួបលោកស្រី Samantha Power អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) (ប្រភព៖ កាសែតអន្តរជាតិ)

នារសៀលថ្ងៃ ទី ១០ មីនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោកស្រី Samantha Power អគ្គនាយកនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសម្តែងនូវអំណរគុណចំពោះ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាង USAID ក៏ដូចជារូបលោកស្រី Samantha Power ផ្ទាល់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម រួមទាំងក្រសួងការបរទេស លោករដ្ឋមន្ត្រីការបរទេសបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ដែលក្នុងនោះ USAID រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍លើវិស័យដូចជា៖ ជំនះផលវិបាកនៃសង្គ្រាម ការថែទាំសុខភាព និងការអប់រំ លើកកំពស់សមត្ថភាពអភិបាលកិច្ចសម្រាប់មូលដ្ឋាន និងអាជីវកម្ម។  គម្រោងដែលអនុវត្តដោយ USAID នៅវៀតណាមបង្ហាញយ៉ាងរស់រវើកនូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសំខាន់នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

លោកស្រី Samantha Power បានឲ្យដឹងថា លោកស្រីបានទៅទស្សនាដោយផ្ទាល់ និងបានឃើញលទ្ធផលនៃគម្រោងដែលកំពុងដំណើរការរបស់ USAID រួមទាំងការចូលរួមក្នុងពិធីប្រគល់ដីទទួលថ្នាំ dioxin  នៅតំបន់ភាគខាងលិច-ខាងត្បូងព្រលានយន្តហោះ Bien Hoa កាលពីថ្ងៃទី ៧ មិនាកន្លងទៅ។ នាពេលខាងមុខ ទីភ្នាក់ងារ USAID នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការ ជួយវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឆ្លើយតបទៅនឹងជំងឺឆ្លង៕

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top