• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនស្ម័គ្រចិត្តវៀតណាមរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជា


យុវជនស្ម័គ្រចិត្តវៀតណាមរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជា

នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមយុវជនស្ម័គ្រចិត្តវៀតណាមរួមសហការជាមួយមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញនិងមន្ទីរពេទ្យ Cho Ray ភ្នំពេញរៀបចំកម្មវិធីពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជា។ នេះគឺជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌ ដោយសម្ព័ន្ធយុវជនទីក្រុងហូជីមិញរួមសហការជាមួយមន្ទីរពេទ្យរៀបចំសំដៅជួយឧបត្ថម្ភអ្នកក្រីក្រកម្ពុជាទាក់​ទងផ្ទាល់ជាមួយសេវាសុខាភិបាល ថែទាំសុខភាព ហើយរួមចំណែកបង្កើនចំណងសាមគ្គីភាព ជិត្តស្និទ្ធរវាង​ប្រជាជននៃប្រទេសទាំងពីរ។ ក្រុមវេជ្ជបណ្ឌិតបានទៅពិនិត្យ ផ្ដល់ថ្នាំដោយ ឥតគិតថ្លៃសម្រាប់អ្នកមានជីវភាពរស់នៅលំបាកចំនួន ៥០០ នាក់ជាពិសេសគឺមនុស្សចាស់ជរា។ ក្រៅពីនោះ ក្រុមវេជ្ជបណ្ឌិតក៏បានពិគ្រោះយោបល់បច្ចេកទេសខាងកសិកម្មក្នុងការចិញ្ចឹម ជួយឧបត្ថម្ភកែលម្អបរិយាកាសបៃតងសម្រាប់សា​លា​រៀននិងរៀបចំជួបប្រាស្រ័យវប្បធម៌ជាមួយប្រជាជននៅមូលដ្ឋាន។ នេះក៏ជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាព​អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជា និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ ឆ្នាំ ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top