• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម្រេចវៀតណាមនឹងសម្រេចបានតម្លៃរាប់ពាន់លានដុល្លារអាមេរិក

យោងតាមសមាគមម្រេចនិងគ្រឿងទេសវៀតណាម មូលហេតុដែលការ នាំចេញម្រេចរបស់វៀតណាមកើនឡើង គឺដោយសារតែប្រភពផ្គត់ផ្គង់ម្រេចនៅលើ ទីផ្សារពិភពលោកកំពុងរងការខ្វះខាត។
ប្រជាជនប្រមូលផលម្រេច។ រូបថត៖ VOV

សមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA) បានព្យាករណ៍ថា ការនាំចេញ ម្រេចរបស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបានទំហំជាង ១ ពាន់លានដុល្លារអាមេរិក ដែលនាំម្រេចត្រឡប់ទៅក្រុមមុខទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកវិញ។ VPSA កាលពីថ្ងៃទី ១៤ ខែសីហា បាននិយាយថា គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ប្រទេសវៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ១៦៤.៣៥៧ តោន; ទំហំ នាំចេញសម្រេចបានជាង ៧៦៤ លានដុល្លារអាមេរិក។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល ៥ ខែខាងមុខ ទំហំនាំចេញម្រេចអាចឈានដល់កម្រិត មួយពាន់លានដុល្លារអាមេរិក។

សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញម្រេចធំជាងគេ។ បន្ទាប់គឺទីផ្សារអាល្លឺម៉ង់ (កើនឡើង ៩៧%); អេមីរ៉ាតអារ៉ាប់រួម (UAE) កើនឡើងជាង ៣៩%; ឥណ្ឌាកើនឡើង ជិត ៤០%... យោងតាមសមាគមម្រេចនិងគ្រឿងទេសវៀតណាម មូលហេតុដែលការ នាំចេញម្រេចរបស់វៀតណាមកើនឡើង គឺដោយសារតែប្រភពផ្គត់ផ្គង់ម្រេចនៅលើ ទីផ្សារពិភពលោកកំពុងរងការខ្វះខាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top