• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ោងផែនដី ២០២៣ ទាក់ទាញការចូលរួមរបស់យុវជនយ៉ាងច្រើន

ខែមីនា ជារៀងរាល់ឆ្នាំ គឺជាខែកំពូល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដី។ ប៉ុន្មានឆ្នាំកន្លងមកនេះ យុទ្ធនាការម៉ោងផែនដីនៅវៀតណាមបានទាក់ទាញយុវជនយ៉ាងច្រើន ជាពិសេសយុវជន។
ព្រឹត្តិការណ៍បិទភ្លើង ដើម្បីឆ្លើយតបនឹងយុទ្ធនាការម៉ោងផែនដី នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ២០និង៣០នាទី ដល់ម៉ោង ២១និង៣០នាទី នៅថ្ងៃទី ២៥ ខែមីនា (រូបថត៖ VOV)

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Dang Hoang An បានសង្កត់ធ្ងន់ថា៖ ប្រការគួរឲ្យរីករាយ គឺការដែល ឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំនៃការអនុវត្ត កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មនុស្សយ៉ាងច្រើន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវវ័យ និងយុវជន។  នេះពិតជាសញ្ញាដ៏ល្អសម្រាប់យើងក្នុងការបន្តលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ក្នុងន័យការពារបរិស្ថាន រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការម៉ោងផែនដីមកទល់ពេលនេះ សកម្មភាពដ៏លេចធ្លោបំផុតនៃយុទ្ធនាការនេះជារៀងរាល់ឆ្នាំនៅតែជាការដែល បុគ្គល និងអង្គការជុំវិញពិភពលោកបានបិទភ្លើងក្នុងពេលដំណាលគ្នារយៈពេល ១ ម៉ោង (ចាប់ពីម៉ោង ២០ និង៣០ នាទី ដល់ម៉ោង ២១និង៣០នាទី (ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា) ដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនទូទាំងប្រទេសចំពោះវិបត្តិបរិស្ថានបច្ចុប្បន្ន។ ឆ្នាំ ២០២៣ គឺជាឆ្នាំទី ១៥ ដែលវៀតណាមឆ្លើយតបនឹងយុទ្ធនាការម៉ោងផែនដី។ ឆ្នាំនេះ ព្រឹត្តិការណ៍បិទភ្លើង ដើម្បីឆ្លើយតបនឹងយុទ្ធនាការ ម៉ោងផែនដី នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ២០និង៣០នាទី ដល់ម៉ោង ២១និង៣០នាទី នៅថ្ងៃសៅរ៍ ទី ២៥ ខែមីនា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top