• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទទួលបានថវិកាចំនួន ៥ ៧៧៧ ពាន់លានដុង

យោងតាមគណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំង បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២០ ខែមិថុនា មូលនិធិទទួលបានថវិកាសរុបចំនួន ៥ ៧៧៧ ពាន់លានដុង។ ថវិកាទាំងនេះគឺជាការបរិច្ចាគរបស់អង្គការ និងបុគ្គលជាង ៣២៤ ០០០។

សកម្មភាពបរិច្ចាគថវិកាសម្រាប់មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)


នាបច្ចុប្បន្ននេះ គណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំង បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានបើកគណនីចំនួន ២១ ដើម្បីទទួលរូបិយប័ណ្ណចំនួន ៣ គឺ វៀតណាមដុង ដុល្លារអាអាមេរិក និងអឺរ៉ូនៅរតនាគាររដ្ឋ និងធនាគារពាណិជ្ជកម្មចំនួន ៦ រួមមានធនាគារ BIDV, Vietcombank, VietinBank, HDBank, Agribank និង TPBank ។ ការគ្រប់គ្រង ការប្រើប្រាស់មូលនិធិនិងការបើកគណនីប្រាក់បញ្ញើ រតនាគាររដ្ឋត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ហើយចំនួនថវិកាបរិច្ចាគត្រូវបានរតនាគាររដ្ឋធ្វើការបូកសរុប និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជារៀងរាល់ថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top