• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិ UNICEF ជួយគាំទ្រកុមារដែលខ្វះអាហារូបត្ថម្ភនៅវៀតណាម

អាហារសម្រាប់ព្យាបាលការកង្វះអាហារូបត្ថម្ភញាំភ្លាមៗ (RUTF) ចំនួន ១០ តោន ត្រូវបានបញ្ជូនទៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ ហើយនឹងត្រូវបានចែកចាយដល់ប្អូនៗកុមារ។

នេះជាសកម្មភាពមួយរបស់មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) ក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់កុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលរស់នៅក្នុងតំបន់រងការបំផ្លិចបំផ្លាញដោយសារព្យុះ និងទឹកជំនន់នៃភាគកណ្តាលវៀតណាម។


ការដឹកជញ្ជូនផលិតផលអាហារូបត្ថម្ភ ដើម្បីព្យាបាលកុមារដែលខ្វះអាហារូបត្ថម្ភនៅវៀតណាម (រូបថត៖ អង្គការ UNICEF ប្រចាំវៀតណាម)
ក្នុងការងារឆ្លើយតបទៅនឹងភាពអាសន្នដែលបណ្តាលមកពីព្យុះនិងទឹកជំនន់ នៅភាគកណ្តាលវៀតណាមនោះ UNICEF កំពុងធ្វើសកម្មភាពដើម្បីជួយកុមារនិងស្ត្រីងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ ទន្ទឹមនឹងនោះ UNICEF កំពុងបញ្ជាទិញផលិតផលអាហារូបត្ថម្ភព្យាបាលចំនួន ៦០ តោន ហើយនឹងដឹកជញ្ជូនទៅកាន់វៀតណាមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផលិតផលអាហាររូបត្ថម្ភសម្រាប់ព្យាបាលដ៏ចាំបាច់នេះ  នឹងត្រូវចែកចាយដល់មណ្ឌលសុខភាពឃុំ តាមរយៈវិទ្យាស្ថានអាហារូបត្ថម្ភជាតិ។

តាមការប៉ាន់ប្រមាណថា មានកុមារជាង ៤ ពាន់នាក់ដែលខ្វះអាហារូបត្ថម្ភស្រួចស្រាវនៅប្រទេសវៀតណាម នឹងទទួលបានការឧបត្ថម្ភនេះជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែខាងមុខ៕

តាមកាសែតកងទ័ពប្រជាជនអនឡាយ

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top