ព័ត៌មាន
មិត្តភក្តិអន្តរជាតិនិងអាណិកជនវៀតណាមនៅក្រៅប្រទេស បង្ហាញពីមិត្តភាព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះមហាសន្និបាតលើកទី ១៤ របស់បក្ស
ក្នុងការប្រកាសអំពីលិខិត និងទូរលេខអបអរសាទរដែលបានផ្ញើទៅកាន់មហាសន្និបាត នៅក្នុងសម័យបើក មហាសន្និបាតបក្ស លើកទី១៤ ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី២០ ខែមករា នៅទីក្រុងហាណូយ លោកស្រី ប៊ូយ ធី ក្វីញ វ៉ាន់ សមាជិកលេខាធិការដ្ឋានមហាសន្និបាត បានសង្កត់ធ្ងន់ថា៖ “នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រជាជន វៀតណាម ដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាការបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកាន់តែស៊ីជម្រៅរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយអន្តរជាតិ អង្គការ និងមិត្តភក្តិ ក៏ដូចជាមនោសញ្ជេតនាជិតស្និទ្ធកាន់តែខ្លាំងឡើងរបស់អាណិកជនវៀតណាម នៅក្រៅប្រទេសចំពោះមាតុភូមិ។ យើងសូមសម្តែងការកោតសរសើរ និងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងមនោសញ្ជេតនាដ៏មានតម្លៃដែលបណ្តាគណបក្ស អង្គការ ជនជាតិវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិបានផ្តល់សម្រាប់មហាសន្និបាតលើកទី ១៤ ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម”៕







