• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនបណ្ដាជនជាតិនៅតំបន់ខ្ពង់រាបភាគកណ្ដាល-ប៉ែកខាងត្បូងភូមិភាគកណ្តាល ជឿជាក់យ៉ាងមោះមុតលើមហាសន្និបាតលើកទី១៤ របស់បក្ស

ចាប់ពីកម្មាភិបាលជើងចាស់ បញ្ញាវ័ន្ត សហគ្រិន រហូតដល់ប្រជាពលរដ្ឋជនជាតិភាគតិចនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្តាល និងតំបន់ខ្ពង់រាបភាគកណ្តាល...សុទ្ធតែជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់បក្ស ហើយរំពឹងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នឹងធ្វើឡើងការសម្រេចចិត្តត្រឹមត្រូវ ដើម្បីបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់មជ្ឈដ្ឋាននៅតំបន់ខ្ពង់រាបកណ្តាល-តំបន់ប៉ែកខាងត្បូងភូមិភាគកណ្តាល មានជំនឿជាក់យ៉ាងមោះមុតលើមហាសន្និបាតលើកទី ១៤ របស់បក្ស។ (រូបថត៖ VOV-តំបន់ខ្ពង់រាបភាគកណ្តាល)

លោកស្រី Hring Mlô ជាជនជាតិ E De នៅភូមិ M’Găm ឃុំ M’Drắk ខេត្ត Đắk Lắk បានចែករំលែកថា អាស្រ័យដោយមានបក្ស និងរដ្ឋ ប្រជាជនមិនត្រឹមតែបានរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងមានលក្ខខណ្ឌដើម្បីថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ទៀតផង។

“អាស្រ័យដោយមានគោលជំហរ គោលមាគ៌ាដ៏ត្រឹមត្រូវរបស់បក្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចបានរីកចម្រើន ជីវភាពរស់នៅបានប្រសើរឡើង ហើយវប្បធម៌ប្រពៃណីក៏ត្រូវបានថែរក្សាផងដែរ។ ប្រជាជនរំពឹងទុកយ៉ាងខ្លាំងថា មហាសន្និបាតលើកទី១៤របស់បក្ស នឹងបន្តធ្វើការសម្រេចចិត្តលើការអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយផ្សាភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌”។

នៅក្នុងឃុំ Ea Knuec ដែលជាតំបន់ដាំទុរេនក្នុងខេត្ត Dak Lak កសិករជាច្រើនបានក្លាយជាអ្នកមាន សូម្បីតែក្លាយជា "កសិករមហាសេដ្ឋី" ដោយសារតែបានផ្លាស់ប្ដូរថ្មីផ្នត់គំនិតនិងរបៀបធ្វើ រួមជាមួយនឹងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការជួយប្រជាជនអនុវត្តន៍ការផ្លាស់ប្តូរឌីជីថល និងពង្រីកទីផ្សារសម្រាប់ការនាំចេញផ្លែទុរេនផងដែរ។ លោកស្រី Nguyen Thi Cam Loan អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃឃុំ Ea Knuec ខេត្ត Dak Lak បានចែករំលែកថា៖

“ត្រូវតែអរគុណចំពោះបក្ស និងរដ្ឋដែលមានគោលនយោបាយ និងការតំរង់ទិសសម្រាប់ប្រជាកសិកររបស់យើង ដែលពីមុនមានជីវភាពមធ្យម ឥឡូវនេះអាចក្លាយជាមហាសេដ្ឋ”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top