• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មានការមន្ទិលសង្ស័យជាច្រើនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាមេរិក


 ប្រធានាធិបតីបារាំង លោក Emmaanuel Macron (ខាងឆ្វេង) និង នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez (ខាងស្តាំ)

 ក្រោយ​រយៈពេលប៉ុន្មានថ្ងៃដែលអាមេរិកនិងសហភាពអឺរ៉ុប (EU) ប្រកាសទទួល បាន​ជំហាន​លោត​ផ្លោះដ៏​សំខាន់​ ក្នុ​ងការដោះស្រាយបញ្ហាបំផ្ទុះសង្រ្គាមពាណិជ្ជ កម្មដែលអាចកើតឡើ​ងនោះ បារាំង​និង​អេស្ប៉ាញ​នៅតែ​មាន​មន្ទិល​សង្ស័យអំពី កិច្ចព្រម ព្រៀងពាណិជ្ជកម្មរវាងអាមេ​រិក និង EU។
 
ក្នុងជំ​នួបជាមូយនាយក​រដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នាថ្ងៃទី២៦ ខែ​កក្កដា ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ Madrid (ប្រទេស​អេស្ប៉ាញ​) ប្រធានាធិបតីបារាំង លោក Emma​anuel Ma​cron បានប្រកាសថា លោក​មិន​គាំ​ទ្រ​ជំនួប​ចរចា​​ពាណិជ្ជកម្ម​ មួយរវាងអាមេរិកនិងEU ក្នុងពេលបច្ចុប្បន្ននេះឡើយ។ លោ​កក៏សង្កត់ធ្ងន់ថា កិ​ច្ចស​ន្ទនា​​ពាណិជ្ជកម្ម​ល្អមួយត្រឹមតែអាចសម្រេចបាននៅពេលដែលមា​នទំនាក់ ទំនងមួយ​ប្រកប​ដោយ​សមភាព​និង​​គាំ​ទ្រគ្នាទៅវិញទៅមក ដោយគ្មានការគំរាម កំហែងក្នុងគ្រប់ករណី។ រីឯខ្លួនវិញ លោក Pedro Sanchez បាន​​សម្តែង​​ក្តីព្រួយ បារម្ភអំពីលិទ្ធិគាំពារពាណិជ្ជកម្មនិ​យមរបស់អាមេ​រិក៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top