កម្មវិធីសិល្បៈ "មាតុភូមិដ៏ពិសិដ្ឋ" អបអរសាទរខួបលើកទី ៧៩ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។ (រូបថត៖ VOV)
ក្នុងអំឡុងពេលនៃការតស៊ូ នៅពេលដែលប្រទេសជាតិនៅតែត្រូវអារកាត់ទៅជា ខាងជើងនិងខាងត្បូង លោកប្រធានហូជីមិញជានិច្ចកាលឆ្ពោះទៅបងប្អូនជនរួមជាតិ ភាគខាងត្បូង។ ឆ្លើយតបនឹងមនោសញ្ចេតនារបស់លោកប្រធានហូជីមិញ ប្រជាជន ភាគខាងត្បូង រួមជាមួយនឹងកងទ័ព និងប្រជាជនទូទាំងប្រទេសបានប្រយុទ្ធយ៉ាង អង់អាចក្លាហាន បង្កើតឡើងជ័យជំនះដ៏ភ្លុកទឹកភ្លុកដីនៅនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះ ភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ ដោយមានកិត្តិយសដាក់ឈ្មោះ តាមលោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ទីក្រុងហូជីមិញ តែងតែបង្ហាញភាពធន់ ភាពស្វាហាប់ ភាពច្នៃប្រឌិត ហើយអះអាងបាននូវឫទ្ធានុភាព ដើម្បីជំនះពុះពារលើការលំបាក។ របកគំហើញ និងសំណើពីស្ថានភាពជាក់ស្ដែងដ៏ រស់រវើករបស់ទីក្រុង គឺជាបុព្វបទក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនិស្ត វៀតណាម៕





