• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពកាហ្វេ Buon Ma Thuot៖ បិទបញ្ចប់ការប្រកួតផលិតសិប្បកម្ម

នាថ្ងៃទី ១២ មីនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការរៀបចំមហោស្រពកាហ្វេ Buon Ma Thuot បានរៀបចំពិធីបិទ និងប្រគល់រង្វាន់សម្រាប់ការប្រកួតផលិតសិប្បកម្មវិចិត្រសិល្បៈពីដើមកាហ្វេ ក្នុងក្របខ័ណ្ឌនៃមហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ ឆ្នាំ ២០២៣។
ដំរីគឺជារូបភាពពិសេសនៃ Buon Don ។ (រូបថត៖ Nhat Anh - VNA)

ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ សិប្បករបានបង្កើតស្នាដៃជាមួយនឹងប្រធានបទអំពីជីវភាព និងសកម្មភាពរបស់ក្រុមជនជាតិភាគតិចតំបន់ Tay Nguyen បញ្ហាការពារបរិស្ថាន ការពារសត្វកម្រ និងការលើកកម្ពស់តម្លៃផលិតផលកាហ្វេ និងផលិតផលវិចិត្រសិល្បៈតុបតែងបំរើជីវភាព។ វិចិត្រករ Nguyen Hai Long ប្រធានគណៈមេប្រយោគនៃការប្រកួតបានវាយតម្លៃថា៖ “គុណភាពនៃផលិតផលគឺលើសពីការរំពឹងទុករបស់គណៈមេប្រយោគ។ ក្រៅពីការបង្ហាញផលិតផលដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃវិចិត្រសិល្បៈ គឺមានជំនាញ មានភាពប៉ិនប្រសប់ និងសមត្ថភាពច្នៃប្រឌិតរបស់សិប្បករ ក្រៅពីនោះក៏មានការឈានទៅដល់លើសពីផលិតផលវិចិត្រសិល្បៈដែលស្មើនឹង ការវាយតម្លៃសម្រាប់រូបចម្លាក់ដែរ”។

គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខ១ ចំនួន ១រង្វាន់ រង្វាន់លេខ ២ ចំនួន ២ រង្វាន់ រង្វាន់លេខ ៣ ចំនួន៣ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៥ រង្វាន់។ ស្នាដៃ “សម្បូរបរិបូរណ៍” របស់វិចិត្រករ Pham Van Roan មកពីខេត្ត Dak Nong បានឈ្នះរង្វាន់លេខ ១ ក្នុងកម្មប្រកួតឆ្នាំនេះ៕

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top