• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២១- ពុទ្ធសករាជ ២៥៦៥ បានរៀបចំឡើងប្រកបអត្ថន័យជាក់ស្តែងនិងសុវត្ថិភាព

ក្នុងឱកាសនេះ លោក Do Van Chien លេខានៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនជនរួមជាតិពុទ្ធសាសនិកទូទាំងប្រទេស។
 

លោក Pham Van Hieu លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង  ប្រធានក្រុមប្រឹក្សាប្រជាជននៃទីក្រុង Can Tho បានប្រគល់អំណោយដល់ព្រះតេជគុណ Thich Minh Ly ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទីក្រុង Can Tho ដែលជាព្រះចៅអធិការវត្ត Khanh Quang  (រូបថត៖ TTXVN)


ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៥ ប្រតិទិនសកល  ២០២១ និងខួបលើកទី ៤០ នៃការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម (១៩៨១ - ២០២១) នៅតាមតំបន់នានាទូទាំងប្រទេសបានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែងជាច្រើន ប៉ុន្តែនៅតែធានាថា អនុវត្តន៍តាមគោលការណ៍បង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

ក្នុងឱកាសនេះ លោក Do Van Chien លេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានផ្ញើសារលិខិតអបអរសាទរ ជូនជនរួមជាតិពុទ្ធសាសនិកទូទាំងប្រទេស។ នៅក្នុងលិខិតនេះ លោក Do Van Chien ជឿជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តលើកកម្ពស់ប្រពៃណីល្អប្រសើរ តម្លៃវប្បធម៌ សីលធម៌និងធនធានរបស់ព្រះពុទ្ធសាសនា ដើម្បីរួមជាមួយប្រជាជនទូទាំងប្រទេសជៀសផុតពីជំងឺរាតត្បាតកូវីដ ១៩ លើកនេះ។

នាថ្ងៃទី ២៥ ឧសភា ថ្នាក់ដឹកនាំនៃទីក្រុង Can Tho បានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងអបអរសាទរមហាពិធីបុណ្យវិសាខបូជា ២០២១ - ពុទ្ធសករាជ ២៥៦៥ នៅតាមកន្លែងសាសនានានាក្នុងតំបន់។ នៅតាមកន្លែងដែលអញ្ជើញទៅដល់ ថ្នាក់ដឹកនាំទីក្រុងមានគោលបំណងចង់ឲ្យនាពេលខាងមុខនេះ ដោយមានបាវចនាថា “រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌” “រួមដំណើរជាមួយប្រទេសជាតិ” អ្នកមុខអ្នកការសាសនា ព្រះសង្ឃ ព្រះតេជគុណ ព្រះចៅអធិការវត្តនិងពុទ្ធសាសនិកទាំងអស់ បន្តចលនាឲ្យប្រជាជន អនុវត្តន៍គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ រួមគ្នាជាមួយទីក្រុង Can Tho និងប្រទេសទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវ “គោលដៅពីរទន្ទឹមគ្នា” ទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top