គេហទំព័រ ThaiPBSworld របស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍សាធារណៈរបស់ថៃបានអត្ថាធិប្បាយថា វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវវិធីសាស្រ្តការទូតរបស់ខ្លួន ឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានលំដាប់ថ្នាក់កណ្តាលនៅឆ្នាំ ២០៤៥។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីនាំមុខប្លុក។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រចិនមួយចំនួនដូចជា៖ Global Times, Knews, Sina, Sohu ... ក៏បានចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ និងបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានពង្រឹងយុទ្ធសាស្ត្រការទូតរបស់វៀតណាមដោយ “យកអាស៊ានជាមជ្ឈមណ្ឌល” ក៏ដូចជាពង្រឹងការតភ្ជាប់ផ្ទៃក្នុងរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនដូចជា Weibo និង Wechat ជឿជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងរបស់អាស៊ាន ដោយផ្តោតសំខាន់ពីរគឺ ការបង្កើនការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខជាមួយឥណ្ឌូនេស៊ី និងជំរុញកសាងបទប្បញត្តិ ក៏ដូចជាទាក់ទាញការវិនិយោគនៅសិង្ហបុរី។ អត្ថបទលើកឡើងថា ឯកភាពរបស់អាស៊ាន នាំមកនូវផលប្រយោជន៍ និងស្ថិរភាពដល់តំបន់ទាំងមូល៕







