ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា (រូបថត៖ ថោង ញ៉ឹត/TTXVN)
ក្នុងពេលជាមួយគ្នានោះ គេហទំព័រចិនមួយចំនួនដូចជា៖ Global Times, Knews, Sina, Sohu ... ក៏បានចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ និងបានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានពង្រឹងយុទ្ធសាស្ត្រការទូតរបស់វៀតណាមដោយ “យកអាស៊ានជាមជ្ឈមណ្ឌល” ក៏ដូចជាពង្រឹងការតភ្ជាប់ផ្ទៃក្នុងរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនដូចជា Weibo និង Wechat ជឿជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងរបស់អាស៊ាន ដោយផ្តោតសំខាន់ពីរគឺ ការបង្កើនការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខជាមួយឥណ្ឌូនេស៊ី និងជំរុញកសាងបទប្បញត្តិ ក៏ដូចជាទាក់ទាញការវិនិយោគនៅសិង្ហបុរី។ អត្ថបទលើកឡើងថា ឯកភាពរបស់អាស៊ាន នាំមកនូវផលប្រយោជន៍ និងស្ថិរភាពដល់តំបន់ទាំងមូល៕