• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មតិនិងសំណើរជាច្រើនរបស់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋបានផ្ញើជូនរដ្ឋសភា

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈអធិបតីនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានបើកសន្និសីទលើកទី ១២ (នីតិកាលទី ៩) ដោយផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍បូកសរុបមតិយោបល់និងសំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីផ្ញើជូនសម័យប្រជុំលើកទី ៣ រដ្ឋសភា នីតិកាលទី ១៥។
  ទិដ្ឋភាពនៃសន្និសីទ   

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានរួមវិភាគទាននូវគំនិតជាច្រើនចំពោះសេចក្តីព្រាងរបាយការណ៍នេះ ដោយបង្ហាញពីគំនិតនិងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋជូនដល់រដ្ឋសភា រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មតិមួយចំនួនក៏បានស្នើរថា សេចក្តីព្រាងរបាយការណ៍នេះ គួរតែពិនិត្យ និងបូកសរុបការអនុវត្តច្បាប់ស្តីពីសញ្ជាតិ...ជាដើម។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឱ្យគណៈប្រតិភូប្រមូលផ្តុំនូវប្រាជ្ញាឈ្លាសវៃ ដើម្បីរបាយការណ៍អាចបូកសរុបមតិយោបល់ សំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីបញ្ជូនទៅកាន់សម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ ដោយឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវគំនិត និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ ដាក់ចេញអនុសាសន៍ និងដោះស្រាយបញ្ហាជាក់ស្តែងទាក់ទងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top