• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីនៃសន្និសីទពិគ្រោះយោបល់លើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VNA

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានលើកច្បាស់ថា សម្រាប់ប្រទេសវៀតណាម ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមិនត្រឹមតែដើម្បីទាក់ទាញធនធានវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “យើងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់យោបល់ទាំងអស់របស់អាជីវកម្ម វិនិយោគិន... ដោយផ្អែកលើមូលដ្ឋាននោះ ដើម្បីសុក្រិតយន្តការបន្តលើកកម្ពស់ការអភិវឌ្ឍរួមរបស់ប្រទេសទាំងមូល។ យើងសង្ឃឹមថា មិត្តភក្តិអន្តរជាតិនឹងយកចិត្តទុកដាក់និងគាំទ្រ ក្នុងស្មារតីចែករំលែកចក្ខុវិស័យ ធ្វើការជាមួយគ្នា រីករាយទទួលផលជាមួយគ្នា ឈ្នះជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នា... ដោយតែងតែការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន អាជីវកម្ម និងវិនិយោគិន។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមដំណើរការក្រោមគំរូ "មជ្ឈមណ្ឌលមួយ គោលដៅមកដល់ពីរ" នៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ ក្នុងនោះ ទីក្រុងហូជីមិញ គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទ្រង់ទ្រាយធំមួយ ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងលើទីផ្សារភាគហ៊ុន មូលបត្របំណុល ធនាគារ ការគ្រប់គ្រងមូលនិធិ និងសេវាកម្មចុះបញ្ជី។ ទីក្រុងដាណាំង ផ្តោតលើការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុទាក់ទងនឹងឡូជីស្ទិក សមុទ្រ ពាណិជ្ជកម្មសេរី និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងចាប់ផ្តើមដំណើរការ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top