• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវបរទេសចាប់អារម្មណ៍នឹងបរិយាកាសបុណ្យ​សំពះព្រះខែនៅវៀតណាម

នៅប៉ុន្មានថ្ងៃមុនពិធីបុណ្យសំពះព្រះខែ វិថី Hang Ma (ហាណូយ) មានប្រវែង ៣០០ ម៉ែត្រ ពោរពេញទៅដោយចង្កៀងគោមដ៏ចម្រុះពណ៌។ នៅតាមហាងនានានៅតាមដងផ្លូវ ចង្កៀងផ្កាយ និងចង្កៀងគោម ត្រូវបានគេនិយមទិញបំផុត។

ចង្កៀងគោម​នៃបុណ្យសែនព្រះខែបាន​តុបតែងយ៉ាង​ល្អិតល្អន់។ រូបថត៖ VNP

ចូលរួមជាមួយហ្វូងមនុស្ស ដើរលេងកម្សាន្តក្នុងពិធីបុណ្យសំពះព្រះខែ ភ្ញៀវបរទេសជាច្រើនបានរីករាយជាមួយនឹងចង្កៀងផ្កាយ ត្រីគល់រាំង និងប្រដាប់ក្មេងលេងដ៏ចម្រុះពណ៌ដែលបានដាក់លក់នៅទាំងសងខាងផ្លូវ។ មនុស្សជាច្រើនចាប់អារម្មណ៍នឹងរូបភាពតុបតែង និងប្រដាប់ប្រដារក្មេងលេងដែលបានដាក់លក់នៅតាមវិថីបុរាណក្នុងរដ្ឋធានី។

“ខ្ញុំគិតថា នេះគឺជាបរិយាកាសដ៏អស្ចារ្យ។ មានគ្រួសារនិងកុមារជាច្រើន។ ខ្ញុំពិតជាចូលចិត្តពន្លឺភ្លើងណាស់។ មានកុមារជាច្រើន មានប្រដាប់ក្មេងលេងជាច្រើន ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់នៅពេលដែលមនុស្សម្នាសប្បាយចិត្ត"។

“នេះជាលើកដំបូងដែលខ្ញុំបានឃើញបុណ្យសំពះព្រះខែនៅទីក្រុងហាណួយ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ទីនេះស្អាតណាស់។ បរិយាកាសក៏អស្ចារ្យដែរ។ មានពន្លឺភ្លើងជាច្រើន មនុស្សម្នារីករាយ បរិយាកាសសប្បាយរីកសាយ។ ខ្ញុំចូលចិត្តកន្លែងនេះ”។

អ្នកទេសចរជនជាតិអ៊ីស្រាអែលម្នាក់បានចែករំលែកថា នាងបានទិញទាំងចង្កៀងគោម និងមួក ជាអំណោយសម្រាប់សាច់ញាតិរបស់ខ្លួន។ រូបថត៖ Tuong Vy/laodong.vn

ភ្ញៀវទេសចរបរទេសក៏បានចែករំលែកថា ពួកគេចាត់ទុកពិធីបុណ្យសំពះព្រះខែគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកគេមិនដែលបានឃើញនៅស្រុកកំណើតរបដ់ខ្លួនឡើយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai ឆ្នាំ ២០២៥ លើកតម្កើងតន្ត្រីករ Tran Tien

ពានរង្វាន់ Bui Xuan Phai លើកទី ១៨ - ដើម្បីសេចក្តីស្រឡាញ់ហាណូយឆ្នាំ ២០២៥ បានប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែតុលា នៅឯពិព័រណ៍ផ្ទះលេខ ៤៥ Trang Tien ទីក្រុងហាណូយ។ គណៈកម្មាធិការរៀបចំបានផ្តល់រង្វាន់ចំនួន ៥ ដែលក្នុងនោះប្រភេទសំខាន់បំផុត - រង្វាន់ធំត្រូវបានប្រគល់ជូនតន្ត្រីករ Tran Tien។

Top