បើនិយាយពីទំហំទីផ្សារ អាស៊ីបានរួមចំណែកជិត ៨០% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាម។ ទីផ្សារធំៗចំនួនបួននៅអាស៊ីឦសាន រួមមាន៖ កូរ៉េខាងត្បូង ចិន តៃវ៉ាន់(ចិន) និងជប៉ុន រួមចំណែកជិត ៦០%។ ទន្ទឹមនឹងនេះ ក្នុងខែតុលាឆ្នាំនេះ ភ្ញៀវអឺរ៉ុបមកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ ដាណឺម៉ាក ន័រវេស ស៊ុយអែត រុស្សី... មានកំណើនវិជ្ជមានបើធៀបនឹងខែកញ្ញា។ ទាំងនេះសុទ្ធតែជាទីផ្សារដែលទទួលផលពីគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគី ចូលប្រទេសវៀតណាម ដោយមានរយៈពេលស្នាក់នៅបណ្ដោះអាសន្នរហូតដល់៤៥ថ្ងៃ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ជាមួយនឹងសកម្មភាពផ្សព្វផ្សាយនិងជំរុញទេសចរណ៍ដែលបាននិងកំពុងអនុវត្ត នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមរំពឹងថា ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមនឹងបន្តកើនឡើងជាវិជ្ជមាននាពេលខាងមុខ ដោយសម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ១៧ លាននាក់នៅឆ្នាំនេះ៕