យោងតាមនាយកដ្ឋានស្ថិតិទូទៅ បរិមាណភ្ញៀវទេសចរអន្តរជាតិ មកកាន់វៀតណាមក្នុងខែតុលាក៏បានកើនឡើង ២២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នាយកដ្ឋានស្ថិតិទូទៅបានវាយតម្លៃថា គោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ត្រូវបានជំរុញខ្លាំង ដោយបន្តសកម្មភាពអបអរសាទរទិវាបុណ្យធំៗរបស់ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ២ ខែកញ្ញា) បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម។
ក្នុងរយៈពេល ១០ ខែដើមឆ្នាំ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,២ លាននាក់ កើនឡើង ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Pham Hai Quynh នាយកវិទ្យាស្ថានអភិវឌ្ឍន៍ទេសចរណ៍អាស៊ី បានវាយតម្លៃថា ការទទួលភ្ញៀវទេសចរចំនួន ១,៧ លាននាក់ក្នុងខែតុលា គឺជា «លទ្ធផលខ្ពស់» ដែលនាំមកនូវសញ្ញាសុទិដ្ឋិនិយមសម្រាប់វិស័យទេសចរណ៍។ តួរលេខទាំងនេះ មិនត្រឹមតែលើសពីកំណត់ត្រាក្នុងអំឡុងពេលមុនជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងលើសពីប៉ុន្មានខែកំពូលក្នុងរដូវក្តៅ (១,៤-១,៥ លាននាក់) ទៀតផង។ នេះគឺជាការជំរុញដ៏សំខាន់ ដើម្បីទេសចរណ៍វៀតណាមទាំងមូល ឆ្ពោះទៅរកគោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២២-២៣ លាននាក់នៅឆ្នាំនេះ៕







