តាំងពីដើមមក ព្រឹត្តិការណ៍ World Cup ២០២៦ គឺខុសពីព្រឹត្តការណ៍មុនៗ ដោយមានពិធីបើកចំនួនបីលើកដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសសហម្ចាស់ផ្ទះទាំងបី ដោយមានរយៈពេល ៩០នាទី មុននឹងការប្រកួតបើកឆាករបស់ ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។
ពិធីបើកដំបូងបានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Estadio Azteca រយៈពេល ៩០នាទីមុនការប្រកួតរវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅវេលាម៉ោង ១រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី១១ ខែមិថុនា។ តំណាងឱ្យប្រទេសម្ចាស់ផ្ទះ តារាចម្រៀង Alejandro Fernandez នឹងច្រៀងបទភ្លេងជាតិម៉ិកស៊ិក ខណៈដែលតារាចម្រៀង Tyla នឹងច្រៀងបទផ្លេងជាតិអាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតនៃ World Cup ២០២៦ គឺតារាសម្តែង Salma Hayek រួមជាមួយសិល្បករល្បីៗជាច្រើនទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីបើក ដើម្បីស្វាគមន៍អ្នកគាំទ្រមកកាន់ទីក្រុងម៉ិកស៊ិកផងដែរ។
ពិធីបើកបន្ទាប់នឹងធ្វើឡើងនៅកីឡាដ្ឋាន BMO Field ប្រទេសកាណាដា មុនការប្រកួតរវាងកាណាដា ជាមួយ បូស្នៀ និងហឺហ្សេហ្គោវីណា នៅថ្ងៃទី១២ ខែមិថុនា តាមម៉ោងក្នុងតំបន់។
នៅពហុកីឡដ្ឋាន SoFi (Los Angeles សហរដ្ឋអាមេរិក) នឹងប្រព្រឹត្តទៅពិធីបើកទីបី ដោយមានវត្តមានតារាចម្រៀងល្បីៗដូចជា Katy Perry, Future, Lisa (BLACKPINK), Anitta, Rema និង Tyla។ ក្រុមតន្រ្តី Dan + Shay នឹងសម្តែងបទភ្លេងជាតិសហរដ្ឋអាមេរិក ខណៈដែល Purahei Soul នឹងសម្តែងបទភ្លេងជាតិប៉ារ៉ាហ្គាយ។ បន្ទាប់មក សហរដ្ឋអាមេរិកនឹងមានការប្រកួតបើកឆាក់ជាមួយប៉ារ៉ាហ្គាយ៕





