• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវដោយឥតឈប់ឈរ

លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តមតរតកដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវដោយឥតឈប់ឈរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith ។ រូបថត៖ VGP/Nhat Bac

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅឡាវ នារសៀលថ្ងៃទី១១ ខែមករា  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខអតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Choummaly Sayasone; អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់អាទិភាពចម្បងសម្រាប់ទំនាក់ទំនងពិសេសវៀតណាម - ឡាវ ហើយចាត់ទុកថា នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានចំពោះបុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តមតរតកដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បី ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវដោយឥតឈប់ឈរ។

អតីតថ្នាក់ដឹកនាំឡាវបានស្នើឱ្យប្រទេសទាំងពីរវៀតណាម និងឡាវបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ជួយរក្សាស្ថិរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម  ហើយបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ក៏ដូចជា បន្តយកចិត្តទុកដាក់អប់រំនិងផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយអំពីប្រពៃណីទំនាក់ទំនងពិសេស ស្អិតរមួត ស្មោះសរឡាវ-វៀតណាម និងវៀតណាម-ឡាវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top