• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភពលោកឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ក្នុង​វិស័យ​សុខភាព

កិច្ចប្រជុំកំពូលសុខភាពពិភពលោក (WHS) បានបើកនៅថ្ងៃទី ១៦ ខែតុលា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ក្រោយរយៈពេលពីរឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩ ឆ្នាំនេះជាលើដំបូងដែលព្រឹត្តិការណ៍វេជ្ជសាស្ត្រប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងតាមទម្រងផ្ទាល់មុខគ្នា ជាមួយការចូលរមរបស់តំណាងមកពីប្រទេសចំនួនជា១០០ វាគ្មិនជាង ៣០០ នាក់ និងភ្ញៀវកិត្តិយសចំនួនជាង ៦.០០០ នាក់ ក្នុងវិស័យជាច្រើនទាក់ទងនឹងសុខភាពសាធារណៈ។
  អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងមតិនៅក្នុងកិច្ចប្រជុំកំពូលសុខភាពពិភពលោក។ (ប្រភព៖ healthpolicy-watch.news)  

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) រួមជាមួយអធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងបានសហការឧបត្ថម្ភព្រឹត្តិការណ៍នេះ។

ជាមួយនឹងអង្គប្រជុំពិភាក្សាជាង ៦០ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៦-១៨ ខែតុលា សន្និសីទឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព  និងសុខភាព៖ ការវិនិយោគលើសុខភាព រាងកាយនិងស្មារតី; ការប្រែប្រួលអាកាសធាតុ និងសុខភាពភពផែនដី; ត្រៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងជំងឺរាតត្បាត; ការផ្លាស់ប្តូរឌីជីថល; ប្រព័ន្ធស្បៀងអាហារសម្រាប់សុខភាព; ភាពធន់ និងសមភាពនៃប្រព័ន្ធសុខាភិបាល ហើយទីបំផុតគឺ សុខភាពសកលសម្រាប់សន្តិភាព។ សន្និសីទនេះ បានបង្កើតផែនទីបង្ហាញផ្លូវសម្រាប់អនាគតដែលមានសុខភាពល្អ និងសមធម៌ជាងនៅទូទាំងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top