ពិព័រណ៍អន្តរជាតិនិងវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - រុស្ស៊ី (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)
ព្រឹត្តិការណ៍ឆ្នាំនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខូបដល់ឆ្នាំប្ដូរវេនវៀតណាម - រុស្ស៊ីនិងរំលឹកខូបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - រុស្ស៊ីដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។ ពិព័រណ៍នេះមិនត្រឹមតែសម្រាប់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សហគ្រាសមកពីប្លុកអាស៊ាននិងសហជីពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបផងដែរដែលផ្តល់អាទិភាពដោយផ្តោតលើវិស័យដូចជាសម្ភារៈសំណង់ការដឹកជញ្ជូនថាមពលអាជីវកម្មទូរគមនាគមន៍សុខាភិបាលការអប់រំអ្នកចែកចាយនិងអ្នកផលិតចំណីអាហារអ្នកតំណាងក្រុមចិញ្ចឹមសត្វនិងក្រុមវារីវប្បកម្ម។ល។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថាៈ
វេទិកានិងពិព័រណ៍អន្តរជាតិវៀតណាមលើកនេះ ដែលត្រូវបានរៀបចំឡើងគឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ភាគីទាំងពីរ។ តាមការរំពឹងទុកមានសហគ្រាសសហព័ន្ធរុស្ស៊ីជិត២០០បានចូលរួមនៅក្នុងវិស័យសំខាន់ជាងគេបង្អស់ដូចជាកសិកម្មបច្ចេកវិទ្យាខ្ពស់ការដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលការអប់រំ។ល។ នឹងមកដល់វៀតណាមដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការភាគីទាំងពីរ នៅក្នុងវិស័យទាំងនេះ។ នេះជាជំនួបដោយមានទំហុំដ៏ធំធេង។
នៅក្នុងក្របខ័ណ្ឌនៃវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមកិច្ច ប្រជុំតុមូលនឹងត្រូវបានរៀបចំនៅក្នុងវិស័យផ្សេងៗគ្នាដែលភាគីទាំងពីរយកចិត្តទុកដាក់។ មានសហគ្រាសប្រមាណ៥០០មកពីប្រទេសទាំងពីរបានចុះឈ្មោះចូលរួមខ្សែសង្វាក់នៃសកម្មភាពនៅក្នុងក្របខ័ណ្ឌពិព័រណ៍នេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម