• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមត្រូវបានពន្យារពេលដល់ខែ​ឧសភាឆ្នាំ ២០២០

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២០ បានជ្រើសរើសប្រធានបទ “បេតិកភណ្ឌ - ប្រភពធនធាននៃទេសចរណ៍វៀតណាម” ដោយមានបំណងចង់ជំរុញការយល់ដឹងរបស់សហគ្រាសអជិវកម្មទេសចរណ៍។

សមាគមទេសចរណ៍វៀតណាមនាថ្ងៃទី ២៤ ខែកុម្ភៈបានឲ្យដឹងថា៖ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាត COVID-19ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM ហាណូយ) ឆ្នាំ ២០២០ នឹងត្រូវរៀបចំចាប់ពីថ្ងៃទី ១៤-១៧ ខែឧសភា ជំនួសឲ្យថ្ងៃទី ១-៤ ខែមេសាដូចតាមផែនការដើមវិញ។

 

ទិដ្ឋភាពនៃពិព័រណ៍ទេសចរណ៍មួយ (រូបថត៖ https://www.tienphong.vn/)


ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀត ណាមឆ្នាំ ២០២០ បានជ្រើសរើសប្រធានបទ “បេតិកភណ្ឌ - ប្រភពធនធាននៃទេសចរណ៍វៀតណាម” ដោយមានបំណងចង់ជំរុញការយល់ដឹងរបស់សហគ្រាសអជិវកម្មទេសចរណ៍អំពី តួនាទីនៃបេតិកភណ្ឌចំពោះការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍របស់ប្រទេសវៀតណាមនាពេលអនាគត។ ចំនួនស្តង់នៅ VITM ២០២០ បន្តរក្សាដោយមានចំនួន ៥០៥។

នេះជាសកម្មភាពសំខាន់មួយនៃវិស័យទេសចរណ៍វៀតណាមពិព័រណ៍ទេសចរណ៍អន្តជាតិវៀតណាមនៅឆ្នាំ ២០២០ បន្តជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ដ៏ធំបំផុតក្នុងឆ្នាំនេះ ដោយរំពឹងថានឹងមានសំបុត្រយន្តហោះតម្លៃថោកជាង ១០០.០០០ សំបត្រនិង Tour កញ្ចប់ចំនួន ១៨.០០០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top