• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​បើក​ World Cup ២០២២

នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ពិធីបើកការប្រកួតបាល់ទាត់ជើងឯកពិភពលោក World Cup ២០២២ បានប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល ២០ នាទីនៅកីឡាដ្ឋាន Al Bayt នៅទីក្រុង Al Khor ដែលមានទំហំ ៦០.០០០ កៅអី។ ប្រទេសម្ចាស់ផ្ទះកាតាបាននាំមកនូវពិធីបើកដ៏អស្ចារ្យ និងបិទបញ្ចប់ដោយការបាញ់កាំជ្រួចពិសេស។
  ពិធីបើក World Cup ២០២២ នៅកីឡាដ្ឋាន Al Bayt នៅទីក្រុង Al Khor ប្រទេសកាតា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ AFP/ TTXVN)  

ពិធីបើកបានចាប់ផ្តើមជាមួយខ្សែវីដេអូ អំពីសត្វត្រីដែលហែលទឹកទៅកាន់កីឡាដ្ឋាន Al Bayt ។ រូបភាពដំបូដែលលេចឡើងនៅក្នុងទីលានគឺសត្វអូដ្ឋដែលជានិមិត្តរូបនៃតំបន់មជ្ឈឹមបូព៌ា។ មនុស្សដំបូងដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើក គឺតារាភាពយន្តអាមេរិក អាយុ៨៥ឆ្នាំ ដែលធ្លាប់ទទួលបានពានរង្វាន់ Oscar - លោក Morgan Freeman។ លោក Freeman បាននិយាយអំពីសិទ្ធិស្មើគ្នារវាងមនុស្ស ហើយបានចាត់ទុកថា “ក្តីសង្ឃឹម ការគោរព និងភាពរីករាយ សុទ្ធតែមានចំណុចរួមគ្នា”។ ពិធីបើកបន្តជាមួយការសម្តែងរបស់សិល្បករប្រទេសម្ចាស់ផ្ទះកាតារាប់រយនាក់។

បន្ទាប់មក ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani ក្នុងនាមប្រទេសម្ចាស់ផ្ទះបានផ្ញើការសួរសុខទុក្ខដល់ក្រុមបាល់ទាត់ចំនួន ៣២ ដែលចូលរួម World Cup ឆ្នាំ ២០២២។

បទចម្រៀងផ្លូវការរបស់ World Cup ២០២២ មានឈ្មោះថា Hayya, Hayya, Better Together ត្រូវបានតារាចម្រៀង Trinidad Cardona (អាមេរិក), Davido (នីហ្សេរីយ៉ា) និង Aisha (កាតា) សម្តែងជាផ្លូវការ សម្រាប់ទិវាបុណ្យបាល់ទាត់ពិភពលោក រួមជាមួយការបាញ់កាំជ្រួចដ៏ចម្រុះពណ៌នៅលើកីឡាដ្ឋាន Al Bayt។

ភ្លាមៗបន្ទាប់ពីពិធីបើក បានប្រព្រឹត្តិទៅការប្រកួតដំបូងនៃ World Cup ២០២២ រវាងក្រុមម្ចាស់ផ្ទះកាតា និងក្រុមជម្រើសជាតិអេក្វាឌ័រ ក្នុងក្របខ័ណ្ឌនៃពូល A។ ជាលទ្ធផល ក្រុមបាល់ទាត់អេក្វាឌ័រ បំបាក់ម្ចាស់ផ្ទះកាតា ២-០ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top