• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់

បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ៤ ថ្ងៃ នាយប់ថ្ងៃទី ៩ ខែមេសា នៅទីក្រុងហូជីមិញ ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ បានបិទបញ្ចប់ជាផ្លូវការ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០នាក់មកទស្សនានិងទិញទំនិញ ជាមួយនឹងប្រាក់ចំណូលដែលទទួលបានតាមការប៉ាន់ស្មាន រហូតដល់ ១០៥ ពាន់លានដុង (ជិត ៤,៥លានដុល្លារ) ។
ភ្ញៀវទេសចរណ៍ប្រមាណ ១៩០.០០០ នាក់ បានចូលរួមទស្សនានិងទិញទំនិញក្នុងអំឡុងពេល ៤ ថ្ងៃនៃពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញលើកទី ១៩។

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ មានស្តង់ទំនិញចំនួន ១២៨ នៃខេត្តក្រុងចំនួន ៤៥/៦៣ និងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥៤ អង្គភាព។ មហោស្រពនេះពិតជាស្ពានតភ្ជាប់រវាងភ្ញៀវទេសចរនិងអ្នកផ្តល់សេវាកម្ម។ នៅមហោស្រពនេះ កញ្ចប់ជំរុញតម្រូវការជាច្រើនត្រូវបានប្រកាស និងមានសេវាកម្មបន្ថែមដ៏គួរឱ្យទាក់ទាញជាច្រើន ដើម្បីផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស; ទន្ទឹមនឹងនោះក៏មានផលិតផល និងសេវាកម្មទេសចរណ៍ថ្មីថ្មោង ប្លែកៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ។

នៅក្នុងពិធីបិទមហោស្រពនេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ដល់អង្គភាពឈ្នះរង្វាន់ក្នុងវិញ្ញាសារស្តង់បំពេញស្តង់ដារ និងស្តង់ដែលបានសាងសង់ដោយខ្លួនឯងផងដែរ៕     

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top