• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអុជទៀនបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរជននិងយុទ្ធជនពលី

នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។
ទិដ្ឋភាពនៃពិធីបង្សុកូល។ (រូបថត៖ nhandan.vn)

កាលពីយប់ថ្ងៃទី ១ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទពុទ្ធសាសនាវត្ត Tam Chuc ខេត្ត Ha Nam ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនា វៀតណាមបានប្រារព្ធពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ប្រជាជន និងអុជធូបទៀន បង្សុកូលឧទ្ទិសដល់ វីរជន និងយុទ្ធជនពលី។ នេះគឺជាសកម្មភាពឆ្ពោះទៅកាន់ការខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣)។

នៅពិធីនេះ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អ្នកមុខអ្នកការ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ និងប្រតិភូនានា បានធ្វើពិធី អុជធូបទៀន រំលឹកវិញ្ញាណក្ខ័ន្ធបុព្វបុរសដែលមានគុណបង្កើតនិងការពារប្រទែសជាតិ; បួងសួង អុជធូបទៀនសម្ដែងការដឹងគុណចំពោះវីរជន និងយុទ្ធជនពលី ដែលបានលះបង់ដើម្បីបុព្វហេតុរំដោះជាតិ។

ពិធីបួងសួងសុំសន្តិភាពដល់ប្រទេសជាតិនិងសេចក្ដីសុខដល់ ប្រជាជន និងដឹងគុណចំពោះវីរៈជន និងយុទ្ធជនពលីក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការនិងយុទ្ធជនពលី ថ្ងៃទី២៧ ខែកក្កដា គឺជាសកម្មភាពដែលត្រូវបានសមាគមពុទ្ធសាសនាវៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានអត្ថន័យបង្ហាញការដឹងគុណយ៉ាង ជ្រាលជ្រៅរបស់ប្រជាជនជំនាន់បច្ចុប្បន្នចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរស និងពលីកម្មដ៏អង់អាចក្លាហានរបស់បណ្ដាវីរជន និងយុទ្ធជនពលីសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិរបស់ប្រជាជាតិទាំងមូល។ សកម្មភាពនេះគឺដើម្បីរួមចំណែកអប់រំយុវជនជំនាន់ក្រោយ ដើម្បីពង្រីកប្រពៃណី វីរភាពរបស់ប្រជាជាតិ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ រួមកម្លាំងកាយចិត្តកសាងមាតុប្រទេសឲ្យកាន់តែសម្បូររុងរឿងនិងអារិយ្យធម៌៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top