• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិនៅក្រៅប្រទេស

នាថ្ងៃទី ៣០ មេសា នៅទីក្រុងម៉ូស្គូ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធីមិទ្ទិញ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
គណៈប្រតិភូដែលចូលរួមពិធីមិទ្ទិញ កំពុងទស្សនាសុន្ទរកថារបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅឯពិធីថ្នាក់ជាតិអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ(រូបថត៖ VOV – Moscow)

ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ជ័យជំនះនៃការតស៊ូរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិបានឈានចូលក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ជាទំព័រប្រវត្តិសាស្ត្រដ៏ត្រច្រះត្រចង់បំផុត ហើយបានឈានចូលក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជាយុទ្ធជ័យដ៏រុងរឿងនៃការតស៊ូប្រឆាំងការជិះជាន់សង្កត់សង្កិនរបស់ប្រជាជនលើពិភពលោកក្នុងសតវត្សទី ២០។

នាថ្ងៃដដែល នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី សមាគមអតីតយុទ្ធជន វៀតណាមនៅរុស្ស៊ីបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។

លេខាបក្សកុម្មុយនិស្តបារាំង Fabien Roussel ថ្លែងក្នុងពិធីខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមទឹកដីប្រទេសវៀតណាម នៅទីស្នាក់ការកណ្តាលរបស់បក្ស នៅទីក្រុងប៉ារីស (រូបថត៖ Anh Tuan/VOV – Paris)

 

នាល្ងាចថ្ងៃទី ២៩ មេសា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយបក្សកុម្មុយនិស្តបារាំងរៀបចំពិធីរំលឹក ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។

ក្នុងថ្ងៃទី ៣០ មេសា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងក៏បានរៀបចំពិធីជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top