ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាបង្កើតអគ្គស្នងការនយោបាលនៃក្រសួង នគរបាលវៀតណាម (Image: VNA)
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី៣៥ ទិវាបង្កើតអគ្គស្នងការនយោបាយ នៃក្រសួងនគរបាលវៀតណាម (ថ្ងៃទី១៨ ខែមិថុនា) និងប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ សំរាប់អគ្គស្នងការនយោបាយនៃក្រសួងនគរបាលប្រជាជនវៀតណាម។ ថ្លែងមតិនៅពិធីនេះឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមបានវាយតំលៃភារកិច្ចកសាង កំលាំងនគរបាលប្រជាជនដើរតួនាទីសំខាន់ណាស់ ក្នុងការងារនគរបាលសម្រេចគុណភាពប្រសិទ្ធភាពធានាសន្តិសុខជាតិ រក្សាស្ថិរភាពសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ឧត្តមសេនីយ៍ឯក To Lam បានបណ្ជាណែនាំអគ្គស្នងការនយោបាយនគរបាលប្រជាជន និងអង្គភាពទាក់ទិននានាគប្បីក្តាប់ជាប់ភារកិច្ចនយោបាយ ក្នុងសម័យកាលនិមួយៗដើម្បីម្ចាស់ការផ្តល់យោបល់ជូនគណៈកម្មាធិការបក្សនគរបានមជ្ឈឹម ក្រសួងនគរបាលចេញផ្សាយគោលមាគ៌ារការផ្តួចផ្តើមគំនិត និងវិធានការមានចរិតសារវន្តយុទ្ធសាស្ត្រ អំពីការងារនយោបាយ កសាងកំលាំងក្នុងផ្នែកទាំងមូល។ ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយ៍ឯក Bui Van Nam អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានស្នើរឲ្យកម្មាភិបាលផ្នែកនគរបន្តសម្រេចល្អភារកិច្ច ដែលត្រូវបានប្រគល់ នាយកដ្ឋានការពារនយោបាយទី ២ គប្បីជ្រួតជ្រាបដ៏ជ្រាលជ្រៅ និងអនុវត្តយ៉ាងម៉ត់ចត់គោលមាគ៌ារការផ្តួចផ្តើមគំនិតរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ អំពីកិច្ចការពារសន្តិសុខជាតិឲ្យបានរឹងមាំថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម