• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០​នៃ​ទិវាប្រ​ពៃណីផ្នែក​កិច្ច​ការ​ផ្ទៃ​ក្នុ​ង​​បក្ស​កុម្មុយ​នីស្ត​​វៀត​​ណាម​​


ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៥០នៃ​​ទិវាប្រពៃណីផ្នែកកិច្ចការផ្ទៃក្នុងបក្សកុម្មុយនីស្តវៀតណាម

នាព្រឹកថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការផ្ទៃ​ក្នុងមជ្ឈឹម បាន​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សាវ​រីយ៍​លើកទី៥០នៃ​ទិវាប្រពៃណីផ្នែកផ្ទៃ​ក្នុង បក្សកុម្មុយនីស្ត​វៀត​ណាម (ថ្ងៃទី៥មករា​ឆ្នាំ១៩៦៦-ថ្ងៃទី៥មករា​ឆ្នាំ២០១៦។ អញ្ជើញចូលរួមពិធីនេះមានអគ្គ​លេខាបក្ស លោក​ Nguyen Phu Trong និងបណ្ដា​ថ្នាក់​ដឹក​នាំ អតីត​ថ្នាក់ដឹកនាំ​បក្ស​និង​រដ្ឋ។

​ដើម្បីធានាការដឹកនាំរបស់បក្ស ចំពោះការងារកសាងរដ្ឋ ច្បាប់ និងបំរើបុព្វ​ហេតុកសាងនិងការពារមាតុ​ប្រទេស បក្ស​កុម្មុយ​នីស្ត​វៀត​ណាម បានបង្កើត​ពង្រឹងនិង​ពង្រីកស្ថាប័ន​សេនាធិការ របស់បក្ស​អំពីវិស័យផ្ទៃក្នុង​។ ថ្ងៃទី៥ខែមករា ​ឆ្នាំ១៩៦៦ ការិយាល័យនយោបាយ​បានចេញ​ចេច្ចក្តី​សម្រេច បង្កើតគណៈកម្មា​ធិការនីតិកម្ម​មជ្ឈឹម ដែល​ជាអង្គការ​ដើម​នៃគណៈកម្មាធិការកិច្ច​ការផ្ទៃក្នុង​មជ្ឈឹម​នា​បច្ចុប្បន្ន។ ចាប់តាំងពីថ្ងៃ​បានបង្កើត​មក គណៈ​កម្មាធិការ​កិច្ច​ការផ្ទៃក្នុង​មជ្ឈឹម​ និងផ្នែកកិច្ចការផ្ទៃក្នុងបក្ស បានម្ចាស់ការ​ច្នៃប្រឌិត សម្រេចរាល់ភារកិច្ចដែល​បាន​ដាក់​ចេញ។ គណៈ​កម្មាធិការ​កិច្ចការ​ផ្ទៃ ក្នុងមជ្ឈឺម​បានផ្តល់យោបល់អំពី​ការប្រឆាំង អំពើពុករលួយ​សកម្មតាម​ដាន ជំរុញ​ខ្លាំងការ​ងារ​ស៊ើប​អង្កេត វិនិច្ច័យ​បទល្មើពុក​រលួយ។ នៅពិធីនេះ លោក Dinh The Huynh សមាជិក​ការិយាល័យ​នយោបាយ អចិន្ត្រៃយ៍ គណៈលេខាធិការដ្ឋាន​បក្សបានប្រគល់គ្រឿងឥស្សរិយ​យស​ពលកម្ម ថ្នាក់​ទីមួយ ជូន​ចំពោះ​គណៈកម្មាធិការ កិច្ចការផ្ទៃក្នុងមជ្ឈឹមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top