• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកកម្មវិធី "ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៥ - ឆ្ពោះទៅហាណូយឆ្នាំ ២០២៥"

នេះក៏ជាឱកាសសម្រាប់វិស័យទេសចរណ៍របស់រដ្ឋធានីបន្តទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយ ជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ” ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយកាន់តែច្រើនឡើង។
ទិដ្ឋភាពនៃពិធីបើក (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ៤ មិនា មន្ទីរទេសចរណ៍ហាណូយ និងគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hai Ba Trung បានរៀបចំកម្មវិធី “ទេសចរណ៍ហាណូយស្វាគមន៍ឆ្នាំ ២០២៥ - ឆ្ពោះទៅហាណូយឆ្នាំ ២០២៥ និងពិធីប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដោយទទួលស្គាល់បេតិកភណ្ឌជាតិពិសេសវិហារ វត្តន៍ សាលាភូមិ Hai Ba Trung   ជាគោលដៅទេសចរណ៍ផងដែរ។ នេះក៏ជាឱកាសសម្រាប់វិស័យទេសចរណ៍របស់រដ្ឋធានីបន្តទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ” ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយកាន់តែច្រើនឡើង។ ថ្លែងមតិក្នុងពិធីនេះ លោក Tran Trung Hieu អនុប្រធាននាយកដ្ឋានទេសចរណ៍ហាណូយ បានឲ្យដឹងថា៖ “ទីក្រុងហាណូយបន្តលើកកំពស់គុណភាពផលិតផលទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរណ៍មកទីក្រុងហាណូយអាចបន្តការស្នាក់នៅ និងទទួលបានបទពិសោធន៍កាន់តែច្រើននៅតាមទីតាំងទេសចរណ៍នានា រួមទាំងការចូលរួមសកម្មភាពកម្សាន្ត ពិធីបុណ្យ ឬទិញទំនិញ”ផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top