• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យអាវផផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៥៖ ភ្លឺចែងចាំងលក្ខណៈប្រណិតផូរផងនៃបេតិកភណ្ឌ

ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៥ បានបើកជាផ្លូវការជាមួយនឹងរាត្រីបើក “អាវផាយហាណូយ - ភ្លឺចែងចាំងលក្ខណៈប្រណិតផូរផងនៃបេតិកភណ្ឌ” ដែលបានប្រារព្ធនាយប់ថ្ងៃទី ៦ ខែវិច្ឆិកា នៅសារមន្ទីរហាណូយ។

កម្មវិធីនេះគឺជាកន្លែងជួបជុំសម្រាប់អ្នករចនា សិប្បករ និងសិល្បករមកពីតំបន់ទាំង៣ នៃភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ដោយនាំមកនូវការសម្តែងដ៏ប្រណិត កន្លែងដែលសម្លៀកបំពាក់អាវផាយលេចឡើងជានិមិត្តរូបនៃភាពសុខដុមរមនារវាងប្រពៃណី និងទំនើបកម្ម ដោយភ្ជាប់ទីក្រុងហាណូយជាមួយគ្រប់តំបន់នៃប្រទេសក្នុងដង្ហើមនៃបេតិកភណ្ឌ។

ជាមួយនឹងលំហរតាំងពិព័រណ៍ និងបទពិសោធន៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៥ ក៏នាំមកនូវកម្មវិធីសំខាន់ៗមួយចំនួន។ លើសពីនេះ មានសកម្មភាពពិសេសជាច្រើន ក្បួនដង្ហែអាវផាយជុំវិញបឹងហ័នគៀម; ដំណើរទស្សនកិច្ចបទពិសោធន៍ “ប៉ះសរទរដូវ” ដ៏គួរឱ្យចាប់អារម្មណ៍នៅទីក្រុងហាណូយ" និងការសម្តែងអាវផាយ "នារីរដ្ឋធានីចូលរួមសមាហរណកម្មនិងអភិវឌ្ឍន៍"។ លោកស្រី ដាំង ហឿង យ៉ាង នាយិកានៃមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយប្រចាំឆ្នាំ រួមចំណែកដល់ការផ្សព្វ ផ្សាយសេចក្តីស្រឡាញ់ចំពោះអាវផាយ ថែរក្សា និងលើកកម្ពស់តម្លៃអាវផាយក្នុងជីវភាពសង្គម ធ្វើឱ្យអាវផាយមិនត្រឹមតែជារូបភាពតំណាងនៃសម្រស់ស្រស់ស្អាតរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឯកអគ្គរដ្ឋទូតទេសចរណ៍ដែលតភ្ជាប់មិត្តភក្តិមកពីជុំវិញពិភពលោកទៀតផង។ នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាពនៃទីក្រុងហាណូយ អារិយ្យធម៌ មានការច្នៃប្រឌិតដល់មិត្តភក្តិអន្តរជាតិ ដោយរួមចំណែកដល់គោលដៅនៃការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅក្នុងរដ្ឋធានី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top