កម្មវិធីនេះគឺជាកន្លែងជួបជុំសម្រាប់អ្នករចនា សិប្បករ និងសិល្បករមកពីតំបន់ទាំង៣ នៃភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ដោយនាំមកនូវការសម្តែងដ៏ប្រណិត កន្លែងដែលសម្លៀកបំពាក់អាវផាយលេចឡើងជានិមិត្តរូបនៃភាពសុខដុមរមនារវាងប្រពៃណី និងទំនើបកម្ម ដោយភ្ជាប់ទីក្រុងហាណូយជាមួយគ្រប់តំបន់នៃប្រទេសក្នុងដង្ហើមនៃបេតិកភណ្ឌ។
ជាមួយនឹងលំហរតាំងពិព័រណ៍ និងបទពិសោធន៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ២០២៥ ក៏នាំមកនូវកម្មវិធីសំខាន់ៗមួយចំនួន។ លើសពីនេះ មានសកម្មភាពពិសេសជាច្រើន ក្បួនដង្ហែអាវផាយជុំវិញបឹងហ័នគៀម; ដំណើរទស្សនកិច្ចបទពិសោធន៍ “ប៉ះសរទរដូវ” ដ៏គួរឱ្យចាប់អារម្មណ៍នៅទីក្រុងហាណូយ" និងការសម្តែងអាវផាយ "នារីរដ្ឋធានីចូលរួមសមាហរណកម្មនិងអភិវឌ្ឍន៍"។ លោកស្រី ដាំង ហឿង យ៉ាង នាយិកានៃមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយប្រចាំឆ្នាំ រួមចំណែកដល់ការផ្សព្វ ផ្សាយសេចក្តីស្រឡាញ់ចំពោះអាវផាយ ថែរក្សា និងលើកកម្ពស់តម្លៃអាវផាយក្នុងជីវភាពសង្គម ធ្វើឱ្យអាវផាយមិនត្រឹមតែជារូបភាពតំណាងនៃសម្រស់ស្រស់ស្អាតរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឯកអគ្គរដ្ឋទូតទេសចរណ៍ដែលតភ្ជាប់មិត្តភក្តិមកពីជុំវិញពិភពលោកទៀតផង។ នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាពនៃទីក្រុងហាណូយ អារិយ្យធម៌ មានការច្នៃប្រឌិតដល់មិត្តភក្តិអន្តរជាតិ ដោយរួមចំណែកដល់គោលដៅនៃការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅក្នុងរដ្ឋធានី៕