• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យរីករាយរដូវក្តៅ - Wow Da Nang ជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន

ទីក្រុង Da Nang បន្តរៀបចំពិធីបុណ្យ រីករាយរដូវក្តៅ - Wow Danang ជាមួយនឹងសកម្មភាពជាច្រើន។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺរាត្រីតន្ត្រីរីករាយនឹងរដូវក្តៅនៃទីក្រុង Da Nang និងពិធីបុណ្យអាហារវៀតណាម-អន្តរជាតិ។
សន្និសីទសារព័ត៌មានស្តីពីពិធីបុណ្យបីរីករាយនឹងរដូវក្តៅ Da Nang - ២០២៣ (រូបថត៖ VOV)

ពិធីបុណ្យរីករាយរដូវក្តៅឆ្នាំ ២០២៣ - "Wow Da Nang" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ១ ខែសីហាដោយមានសកម្មភាពចំនួន ១១ គួរឲ្យទាក់ទាញ។   បើកមហោស្រព គឺរាត្រីតន្ត្រីរីករាយជាមួយរដូវក្តៅនៃទីក្រុង Da Nang ឆ្នាំ ២០២៣ ចូលរួមសម្តែងដោយសិល្បករ សល្បការិនីល្បីៗឈ្មោះ។ បន្ទាប់មកគឺសកម្មភាពដូចជា៖ មហោស្រពម្ហូបអាហារវៀតណាម -  អន្តរជាតិ; ការបង្ហាញខ្លែងសិល្បៈ និងការបង្ហាញឆត្រយោងនៅតាមសមុទ្រ; ការប្រគុំតន្ត្រី Flashmob Zumba; បើកការប្រកួតឆត្រយោងទីក្រុង Da Nang; កម្មវិធីសិល្បៈតាមដងផ្លូវ…។ លោក  Tan Van Vuong អនុប្រធានមន្ទីរទេសចរណ៍ Da Nang បានឲ្យដឹងថា៖ “ក្នុងរដូវក្ដៅនេះ ខែកក្កដា និងសីហា ទីក្រុង Da Nang រៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីបម្រើភ្ញៀវ ជាពិសេសមហោស្រពម្ហូបអាហារវៀតណាម-អន្តរជាតិ។ យើងនឹងមានតូបលក់អាហារជាង ៥០ នៃខេត្តក្រុង ដែលចងសម្ព័ន្ធភាពជាមួយទីក្រុង Da Nang។ សកម្មភាព និងព្រឹត្តិការណ៍ទាំងនេះបង្កើតម៉ាកយីហោ Da Nang ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនតម្លៃបទពិសោធន៍របស់ភ្ញៀវ ពេលមកទស្សនាទីក្រុង Da Nang”។

ពិធីបុណ្យរីករាយរដូវក្តៅ Da Nang ឆ្នាំ ២០២៣ - "Wow Da Nang" ត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ពិសេស រួមចំណែកធ្វើឱ្យទីក្រុង Da Nang ក្លាយជាគោលដៅទេសចរណ៍ឈានមុខគេនៅតំបន់អាស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top