• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ បានទទួលឈាមប្រមាណជាង ៨.៦០០ ឯកតា

ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ - ពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាម បានបញ្ចប់ជាផ្លូវការដោយទទួលបានឈាមប្រមាណជាង ៨.៦០០ ឯកតា ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី ១២-២០ ខែកុម្ភៈ។

 

អ្នកស្ម័គ្រចិត្តមកបរិច្ចាកឈាមក្នុងពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២២។ (រូបថត៖ Minh Quyet/TTXVN)

 

ព័ត៌មាននេះ ត្រូវបានគណៈកម្មាធិ ការរៀបចំប្រកាសក្នុងកម្មវិធីបិទពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ នាយប់ថ្ងៃទី ២០ ខែកុម្ភៈ។ ដូច្នេះ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំនេះ ទទួលបានលើសពីផែនការដំបូង គឺ ៧.០០០ ឯកតាឈាម។

ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើក ទី ១៥ គឺជាព្រឹត្តិការណ៍បរិច្ចាគ ឈាមដោយស្ម័គ្រចិត្តដ៏ធំបំផុតនៅដើមឆ្នាំ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម និងសមាគមយុវជនហាណូយសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សំដៅដោះស្រាយការខ្វះខាតឈាមភ្លាមៗបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី។

ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមត្រូវបានរៀបចំឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨។ បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ពិធីបុណ្យនិទាឃរដូវបានទទួលឈាមប្រហែល ១០០.០០០ ឯកតា ហើយបានក្លាយជាពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅទូទាំងប្រទេស៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top