• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅទូទាំងប្រទេស

ពិធីបុណ្យអំណរនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ កំពុងប្រព្រឹត្តទៅយ៉ាងសប្បាយអ៊ូអរនៅតាមគ្រប់ខេត្ត ក្រុងទូទាំងប្រទេសវៀតណាម។
កម្មវិធីសម្ដែងគង់ឃ្មោះនៅក្នុងពិធីរបស់ជនជាតិ Muong។ (រូបថត៖ TTXVN)

កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនស្រុក Ly Nhan (ខេត្ត Ha Nam) បានបើកពិធីបុណ្យចែកស្បៀងនៅប្រាសាទ Tran Thuong។ នេះជាសកម្មភាពប្រពៃណីមួយដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោផល ប្រមូលផលបានល្អ មនុស្សគ្រប់រូបមានសុខភាពល្អ រកស៊ីមានបាន។ ទន្ទឹមនឹងនោះ រំលឹកដល់មនុស្សជំនាន់ក្រោយៗនូវសីលធម៌ ផឹកទឹក នឹកដល់ប្រភព រំលឹកគុណូបការៈរបស់ព្រះបាទ Hung Dao Dai Vuong Tran Quoc Tuan ដែលមានគុណប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសឈ្លានពាន ដើម្បីការពារប្រទេសជាតិ។

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ពិធីសែនដើម Neu របស់ជនជាតិ Muong បានប្រព្រឹត្តទៅនៅឃុំ Phong Phu ស្រុក Tan Lac ខេត្ត Hoa Binh។ នេះជាពិធីបុណ្យប្រជាប្រិយដ៏ធំបំផុត ដែលបានក្លាយទៅជាសកម្មភាពវប្បធម៌ និងសាសនាដែលមិនអាចខ្វះបានក្នុងបុណ្យតេតរបស់ជនជាតិ Muong។ ពិធីបុណ្យនេះគឺសំដៅសម្ដែងការគោរពបូជាចំពោះព្រះអាទិទេព រំលឹកគុណូបការៈដល់អ្នកគាស់រានដី ស្ថាបនិកភូមិ ព្រមទាំងបួងសួងសុំឱ្យមានការរីកចំរើនគ្រប់ប្រការ រដូវអំណោយផល ជីវភាពសម្បូរធូធារ សុភមង្គលផងដែរ។

នៅខេត្ត Ha Nam កាលពីថ្ងៃទី ១៧ ខែកុម្ភៈ អ្នកចំបាប់ចំនួន ២០០ នាក់មកពី ស្រុក ទីរួមខេត្តនិងទីក្រុងចំនួន ៦ បានចូលរួមក្នុងការប្រកួតកីឡាចំបាប់និទាឃរដូវលើកទី ២៧។ ការប្រកួតកីឡាចំបាប់ប្រចាំឆ្នាំដែលធ្វើឡើងនៅដើមនិទាឃរដូវ គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយដើម្បីលើកតម្កើងស្មារតីអង់អាចក្លាហានរបស់ប្រជាជាតិ។

នៅថ្ងៃដដែល មនុស្សរាប់ពាន់នាក់បានមកគាំទ្រការប្រណាំងទូកដ៏គគ្រឹកគគ្រេងនៅ ខេត្ត Khanh Hoa។ នេះជាសកម្មភាពវប្បធម៌ប្រពៃណីដែលជួយថែរក្សា និងលើកតម្កើងភាពស្រស់ស្អាតនៃអរិយធម៌ស្រូវសើម។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅសារមន្ទីរ-បណ្ណាល័យខេត្ត Kon Tum បានរៀបចំកម្មវិធី "វប្បធម៌ប្រពៃណីនិទាឃរដូវឆ្នាំ២០២៤"។ កម្មវិធីគឺសំដៅឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ និងសិប្បកម្មប្រពៃណីរបស់បណ្ដាជនជាតិភាគតិចក្នុងខេត្ត Kon Tum; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់សិប្បករជនជាតិភាគតិចដើម្បីមកសម្ដែង ជួបប្រាស្រ័យទាក់ទងគ្នា និងមានឱកាសនាំយកវប្បធម៌ប្រពៃណីខិតមកជិតសាធារណៈជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិវៀតណាម

វៀតណាមបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ស្តីពីសញ្ជាតិវៀតណាម ដោយមានប្រតិភូចំនួន ៤១៦/៤១៦ បានបោះឆ្នោតគាំទ្រ។ ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។

Top