• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

កិច្ចពិភាក្សាបានធ្វើឡើងនារសៀលថ្ងៃទី២៤ មិថុនា ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ ចូលរួមសន្និសីទ WEF Tianjin និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang (រូបថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរបានផ្លាស់ប្តូរយ៉ាងរឹងមាំ និងគួរឱ្យកត់សម្គាល់ ដោយមានចំណុចវិជ្ជមានជាច្រើនដូចជា៖ ទំនុកចិត្តនយោបាយត្រូវបានពង្រឹង យន្តការសហប្រតិបត្តិការថ្មីជាច្រើនត្រូវបានបង្កើតឡើង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រក្សាបាននូវសន្ទុះកំណើន; កិច្ចសហប្រតិបត្តិការផ្លូវដែក និងអាកាសចរណ៍ត្រូវបានជំរុញយ៉ាងខ្លាំង។

ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងនាំការយល់ឃើញរួម រវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងប្រទេសទាំងពីរ និងលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីររូប ឲ្យទទួលបានលទ្ធផលជាក់ស្តែង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងជាប្រចាំនៅកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់ បន្តលើកកំពស់តួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ប្រកបដោយសមកាលកម្មផ្លូវដែកចំនួន ៣ខ្សែ ស្ដង់ដារតភ្ជាប់វៀតណាមនិងចិន ដោយផ្តល់អាទិភាពដល់ការពន្លឿនការសាងសង់ខ្សែផ្លូវ Lao Cai – Ha Noi - Hai Phong នៅខែធ្នូឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យចិនបើកទូលាយការនាំចូលកសិផលវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ ពន្លឿនការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃនិងសិក្សាគំរូសាកល្បងសម្រាប់កសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន។

នាយករដ្ឋមន្ត្រី លោក Li Qiang សង្ឃឹមថា ប្រទេសទាំងពីរនឹងរៀបចំដោយជោគជ័យនូវកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការដឹកនាំកិច្ច សហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម និងយន្តការសន្ទនាយុទ្ធសាស្ត្ររវាងក្រសួងទាំងបី គឺក្រសួងការបរទេស នគរបាល ការពារជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Li Qiang បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការបើកទូលាយការនាំចូលផលិតផលដែលមានគុណភាពខ្ពស់ជាច្រើន ពីវៀតណាម; លើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពមកបណ្តាក់ទុននៅវៀតណាម ក្នុងវិស័យបញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។

នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរមតិជាច្រើន លើបញ្ហាដែនសមុទ្រ ដោយបានឯកភាពគ្នាធ្វើការរួមគ្នាដើម្បីគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិត សំដៅរក្សាសន្តិភាព និងស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិវៀតណាម

វៀតណាមបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការចូលសញ្ជាតិវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ បានអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ស្តីពីសញ្ជាតិវៀតណាម ដោយមានប្រតិភូចំនួន ៤១៦/៤១៦ បានបោះឆ្នោតគាំទ្រ។ ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។

Top