ព័ត៌មាន
ពិធីបុណ្យនិទាឃរដូវ Yen Tu នឹងប្រារព្ធឡើងបន្ទាប់ពីរយៈពេល ៣ ឆ្នាំត្រូវផ្អាកដោយ សារជំងឺ Covid-19
ក្រៅពីផ្នែកសំខាន់នៃពិធីនេះ កម្មវិធីបើកពិធីបុណ្យនិទាឃរដូវ Yen Tu ក៏មានកម្មវិធីរាត្រីនៃពិធីបុណ្យបង្ហោះគោម បួងសួងសូមឲ្យប្រទេសជាតិនិងប្រជាជនមានសន្តិភាព និងវិបុលភាព។
ព្រះតេជគុណ Thich Dao Hien អនុប្រធាន និងជាប្រធានគណៈលេខានៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Quang Ninh បានមានពុទ្ធដេកាថា៖ ឆ្នាំនេះ ពិធីបុណ្យនិទាឃរដូវ Yen Tu នឹងមានការច្នៃប្រឌិតជាច្រើន; ផ្សព្វផ្សាយវគ្គពិធីបម្រើភ្ញៀវទេសចរណ៍ ធម្មយាត្រានៅពេលយប់; ទាញយកអត្ថប្រយោជន៍ពីកន្លែងសញ្ជឹងគិតដ៏ពិសិដ្ឋរបស់ Yen Tu នៅពេលយប់ ដើម្បីបង្កើតតម្លៃពិសេសសម្រាប់អ្នកធ្វើធម្មយាត្រាដែលមកដល់ទីសក្ការៈបូជាព្រះពុទ្ធសាសនា Truc Lam Yen Tu៕