• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យជះទឹកដ៏ធំបំផុតរបស់វៀតណាមនៅ Lai Chau បានបិទបញ្ចប់

នេះគឺជាពិធីបុណ្យទះទឹកដ៏ធំបំផុតនៅប្រទេសវៀតណាម ដែលមានការចូលរួមរបស់រាប់ពាន់នាក់មកពីក្រុមជនជាតិផ្សេងៗគ្នា។
  នេះជាពិធីបុណ្យជះទឹកដ៏ធំបំផុតនៅវៀតណាម ដែលមានប្រជាជនរាប់ពាន់នាក់មកពីក្រុមជនជាតិផ្សេងៗគ្នាចូលរួម (រូបថត៖ VOV)  

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Then Kin Pang ដែលប្រព្រឹត្តទៅនៅឃុំ Khong Lao ស្រុក Phong Tho (ខេត្ត Lai Chau) ដែលជាទឹកដីប្រភពដើមរបស់ជនជាតិ Thai ស្បែកស នៅភាគពាយ័ព្យ នារសៀលថ្ងៃទី ១០ ខែមេសា នៅតាមជ្រោះទឹក Nam Lum បានប្រព្រឹត្តទៅពិធីបុណ្យជះទឹក។ នេះគឺជាពិធីបុណ្យជះទឹកដ៏ធំបំផុតនៅប្រទេសវៀតណាម ដែលមានការចូលរួមរបស់រាប់ពាន់នាក់មកពីក្រុមជនជាតិផ្សេងៗគ្នា។ លោក Tran Van Huynh ភ្ញៀវទេសចរម្នាក់ ដែលចូលរួមក្នុងពិធីបុណ្យបានចែករំលែកថា៖ “ខ្ញុំមកពីខេត្ត Thai Binh ពេលឮអំពីពិធីបុណ្យជះទឹកដ៏ធំបំផុតរបស់វៀតណាម ខ្ញុំរីករាយណាស់ដែលបានចូលរួម។ ចូលរួមក្នុងកម្មវិធីនេះ ខ្ញុំក៏បានស្វែងយល់បន្ថែមអំពីវប្បធម៌ពិសេសរបស់ជនជាតិ Thai ស្បែកស។ ទេសចរណ៍ Lai Chau កំពុងមានការអភិវឌ្ឍហើយតំបន់ដី Phong Tho នេះ មានជាតំបន់ដីអំណោយផល ដូច្នេះ យើងត្រូវតែមកលេងម្តងដែរ”

យោងតាមស្ថិតិរបស់គណៈកម្មាធិការរៀបចំពិធីបុណ្យជះទឹក ក្នុងក្របខណ្ឌនៃពិធីបុណ្យ Then Kin Pang នៅស្រុក Phong Tho ឆ្នាំនេះ មានប្រជាជនដែលជាជនជាតិ Thai, Dao, Mong, Kinh ជាង ៥ពាន់នាក់ដែលចូលរួម។ តាមរយៈពិធីបុណ្យនេះ ចំណងសាមគ្គីភាពរបស់បណ្តាជនជាតិកាន់តែស្អិតរមួតផងដែរ។

រសៀលថ្ងៃទី១០ ខែមេសា ពិធីបុណ្យទះទឹកត្រូវបានបិទបញ្ចប់ ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Then Kinh Pang នៅខេត្ត  Lai Chau។ ពិធីបុណ្យបានរួមចំណែកបើកចេញសកម្មភាពភាពនិងក្តីរំពឹងទុកជាច្រើនក្នុងសប្តាហ៍ទេសចរណ៍-វប្បធម៌ Lai Chau ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៧ មេសា ខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top