ពិធីបុណ្យ"និទាឃរដូវក្រហម"ក្នុងរយៈពេល១០ឆ្នាំ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី”
នាថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបុណ្យ” និទាឃរដូវក្រហម លើកទី១០ -ឆ្នាំ២០១៧”។ ឆ្នាំ២០១៧ ដោយមានសារ៖ ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី” ពិធីបុណ្យលើកនេះបានទាក់ទាញមនុស្សជាងបីហ្មឺននាក់ចូលរួម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long មានគោលបំណងថា៖ ខេត្តនិងទីក្រុងបន្តជួយជ្រោមជ្រែង រៀបចំពិធីបុណ្យនិទាឃរដូវក្រហម នៅតំបន់និងអំពាវនាវអោយប្រជាជនសកម្មចូលរួមការបរិច្ចាគឈាម។ ចូលរួមបរិច្ចាគឈាមលើកនេះ អ្នកស្រី Nguyen Huong Lan នៅទីក្រុងហាណូយ បានអោយដឹងថា៖
“នេះជាលើកទី៥ ដែលខ្ញុំបានចូលរួមបរិច្ចាគឈាម។ ចូលរួមបរិច្ចាគឈាមលើកនេះ ខ្ញុំសប្បាយរីករាយ និងរំភើបណាស់ ដោយបានចូលរួមក្រុមដង្ហែភ្លើងជ័យ។ ខ្ញុំមានគោលបំណងថាមានមនុស្សច្រើនថែមទៀតចូលរួមចលនាបរិច្ចាគឈាម ដើម្បីជួយឧបត្ថម្ភអ្នកជំងឺ៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម