ព័ត៌មាន

ពិធីបុណ្យ"និទាឃរដូវក្រហម"ក្នុងរយៈពេល១០ឆ្នាំ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី”


ពិធីបុណ្យ"និទាឃរដូវក្រហម"ក្នុងរយៈពេល១០ឆ្នាំ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី”

នាថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបុណ្យ” ​និទាឃរដូវ​ក្រហម លើកទី១០ -ឆ្នាំ២០១៧”​។ ឆ្នាំ​២០១៧ ដោយមានសារ​៖ ​”បរិច្ចាគឈាម-ប្រគល់​ជីវិត​ថ្មី” ​ពិធី​បុណ្យ​លើក​នេះបាន​ទាក់​ទាញ​មនុស្ស​ជាង​បី​ហ្មឺន​​នាក់ចូលរួម។ ​ថ្លែងមតិ​នៅ​ទី​នេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​ Nguyen Thanh Long មាន​គោល​បំ​ណង​ថា៖ ខេត្តនិងទីក្រុងបន្តជួយជ្រោមជ្រែង​ រៀបចំពិធីបុណ្យនិទាឃរដូវក្រហម នៅ​តំបន់​និង​អំពាវ​នាវ​​អោយ​​ប្រជាជនសកម្មចូល​រួមការ​បរិច្ចាគឈាម។ ​ចូលរួមបរិច្ចាគ​ឈាម​លើកនេះ អ្នកស្រី Nguyen Huong Lan នៅ​ទី​ក្រុង​​ហាណូយ បានអោយដឹងថា៖

​​“​នេះជាលើកទី៥ ដែលខ្ញុំបាន​ចូលរួម​បរិច្ចាគ​ឈាម។​ ចូល​រួមបរិច្ចាគ​ឈាម​លើក​នេះ ខ្ញុំសប្បាយ​រីករាយ និង​រំភើប​ណាស់ ដោយ​បានចូល​រួមក្រុម​ដង្ហែភ្លើង​​ជ័យ។ ខ្ញុំ​មាន​គោល​​បំណង​ថាមាន​មនុស្ស​ច្រើន​ថែម​ទៀត​ចូល​រួម​ចលនា​បរិច្ចាគ​ឈាម ដើម្បី​ជួយ​ឧបត្ថម្ភ​អ្នកជំងឺ៕”

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top