• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យ Manifesta (សាមគ្គីភាព) នៅប្រទេសបែលហ្សិក លើកតម្កើងលោកប្រធានហូជីមិញ

ពិធីបុណ្យ Manifesta ឆ្នាំនេះទាក់ទាញអ្នកទស្សនាជិត ២ ម៉ឺននាក់។ គួរកត់សម្គាល់ថា ពិធីបុណ្យ Manifesta ឆ្នាំនេះ បានលើកតម្កើងដល់លោកប្រធានហូជីមិញជាលើកដំបូង។
  សិក្ខាសាលា “លោកប្រធានហូជីមិញ៖ ជីវិត និងអាជីព” ក្នុងពិធីបុណ្យ (រូបភាព៖ TTXVN)  

នៅថ្ងៃទី ១៧ និង ១៨ ខែកញ្ញា នៅទីក្រុងឆ្នេរសមុទ្រ Ostende នៃប្រទេសបែលហ្ស៊ិក បានប្រព្រឹត្តទៅពិធីបុណ្យ Manifesta (សាមគ្គីភាព) ដែលជាសកម្មភាពនយោបាយសង្គមប្រចាំឆ្នាំ រៀបចំដោយគណបក្សការងារបែលហ្ស៊ិក (PTB)។ ពិធីបុណ្យ Manifesta ឆ្នាំនេះទាក់ទាញអ្នកទស្សនាជិត ២ ម៉ុននាក់។ គួរកត់ សម្គាល់ថា ពិធីបុណ្យ Manifesta ឆ្នាំនេះ បានលើកតម្កើងដល់លោកប្រធានហូជីមិញជាលើកដំបូង។

ស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិកបានសម្របសម្រួលជាមួយគណបក្ស PTB រៀបចំព្រឹត្តិការណ៍ពិសេស ដើម្បីឧទ្ទេសនាមអំពីកេរដំណែលរបស់លោកប្រធានហូជីមិញ ក្នុងនោះមានការចេញផ្សាយសៀវភៅ ដែល បកប្រែពីភាសាអង់គ្លេសដោយអ្នកប្រវត្តិសាស្រ្តឥណ្ឌាលោក Do Vijay Prashad បានប្រមូល និងចងក្រង រួមមានអត្ថបទរបស់លោកប្រធានហូជីមិញចំនួន ៤៨ អត្ថបទ។ សៀវភៅណែនាំពីជីវិត អាជីព និងគំនិតរបស់លោកប្រធាន ហើយត្រូវបានបកប្រែជាលើកដំបូងជាភាសាហូឡង់ ទន្ទឹមនឹងស្នាដៃដែលបកប្រែជាភាសា បារាំង។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Manifiesta ឆ្នាំ ២០២២ ស្ថានទូតវៀតណាមបានតាំងបង្ហាញ និងណែនាំរូបថតនៃប្រទេស និងប្រជាជនវៀតណាម។ សាធារណជនក៏អាចរីករាយជាមួយការសំដែងអាយ៉ងប្រពៃណីដ៏ពិសេសដែលសំដែងដោយក្រុមសិល្បករ Sen Viet មកពីប្រទេសវៀតណាម និងរីករាយជាមួយមុខម្ហូប Nem ដែលជាម្ហូបដ៏ល្បីឈ្មោះរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top