• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់ជាតិអាស៊ាននៅប្រទេសហូឡង់

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានរៀបចំពិធីបង្ហូតទង់ជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៨ នៃទិវាបង្កើតអាស៊ាន (8/19/1967 - 8/8/2018)  និងពិធីជួបជុំសមាគមនារី អាស៊ាន។

ទង់ជាតិអាស៊ាន

ថ្លែងមតិក្នុងពិធីនេះ ភារធារីស្ថានទូតវៀតណាមប្រចាំនៅហូឡង់លោក Pham Toan Thang បានអះអាងថាចាប់តាំង​ពីពែលបង្កើតរហូតមកដល់បច្ចុប្បន្ន  អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិភាព​ ស្ថិរភាព ជម្រុញកិច្ចសហ ប្រតិបត្តិការនិងការអភិវឌ្ឍ ក្នុងតំបន់សំដៅបង្កើតបរិយាកាសស្ថេរភាពនិង​មានកំណើនសេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ ក្នុងនាមជាសមាជិកយ៉ាងសកម្ម ក្នុងអាស៊ាន​ វៀតណាមប្តេជ្ញារួមវិភាគទានក្នុងការកសាងសហគមន៍អាស៊ានដោយឈរលើការសុ្រះចិត្តគំនិតគ្នា ព្រម​ទាំងពង្រឹងទំនាក់ទំនងនិងស្មារតីសាមគ្គីភាព ដើម្បីពង្រីកតួនាទីជាស្នូលនៃសមាគម។ លោក Pham Toan Thang បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតនៅខែតុលាឆ្នាំ ២០១៥ មក គណៈកម្មការអាស៊ានប្រចាំនៅ ហូឡង់បានរៀបចំសកម្មភាពជាច្រើន ដើម្បីរួមចំណែកក្នុងការលើកកំពស់រូបភាពអាស៊ានក៏ដូចជាជម្រុញ កិច្ច​សហប្រតិបត្តិការ​រវាងបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយគ្នា រួមទាំងរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអន្តរជាតិដែល មានទីស្ថាក់ការប្រចាំនៅហូឡង់ផងដែរ។ ក្នុងថ្ងៃដដែលនេះដែរនៅទីស្តីការក្រសួង ការបរទេសអាហ្សង់ទីនស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីនបានប្រារព្ធពិធីរំលឹកខួបអនុស្សារីយ៍លើកទី ៥១នៃទិវា បង្កើតអាស៊ានផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top