នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានរៀបចំពិធីបង្ហូតទង់ជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៨ នៃទិវាបង្កើតអាស៊ាន (8/19/1967 - 8/8/2018) និងពិធីជួបជុំសមាគមនារី អាស៊ាន។

ទង់ជាតិអាស៊ាន
ថ្លែងមតិក្នុងពិធីនេះ ភារធារីស្ថានទូតវៀតណាមប្រចាំនៅហូឡង់លោក Pham Toan Thang បានអះអាងថាចាប់តាំងពីពែលបង្កើតរហូតមកដល់បច្ចុប្បន្ន អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ជម្រុញកិច្ចសហ ប្រតិបត្តិការនិងការអភិវឌ្ឍ ក្នុងតំបន់សំដៅបង្កើតបរិយាកាសស្ថេរភាពនិងមានកំណើនសេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ ក្នុងនាមជាសមាជិកយ៉ាងសកម្ម ក្នុងអាស៊ាន វៀតណាមប្តេជ្ញារួមវិភាគទានក្នុងការកសាងសហគមន៍អាស៊ានដោយឈរលើការសុ្រះចិត្តគំនិតគ្នា ព្រមទាំងពង្រឹងទំនាក់ទំនងនិងស្មារតីសាមគ្គីភាព ដើម្បីពង្រីកតួនាទីជាស្នូលនៃសមាគម។ លោក Pham Toan Thang បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតនៅខែតុលាឆ្នាំ ២០១៥ មក គណៈកម្មការអាស៊ានប្រចាំនៅ ហូឡង់បានរៀបចំសកម្មភាពជាច្រើន ដើម្បីរួមចំណែកក្នុងការលើកកំពស់រូបភាពអាស៊ានក៏ដូចជាជម្រុញ កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយគ្នា រួមទាំងរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអន្តរជាតិដែល មានទីស្ថាក់ការប្រចាំនៅហូឡង់ផងដែរ។ ក្នុងថ្ងៃដដែលនេះដែរនៅទីស្តីការក្រសួង ការបរទេសអាហ្សង់ទីនស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីនបានប្រារព្ធពិធីរំលឹកខួបអនុស្សារីយ៍លើកទី ៥១នៃទិវា បង្កើតអាស៊ានផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម