• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហាញមុខសៀវភៅស “សាសនា និង​គោល​នយោបាយ​សាសនា​នៅ​វៀតណាម”

ដើម្បីជួយប្រជាជនទាំងក្នុង និងក្រៅប្រទេសយល់ដឹងយ៉ាងច្បាស់លាស់ និងពេញលេញអំពីគោលនយោបាយសាសនា ជីវភាពរស់នៅខាងសាសនានៅវៀតណាម គណៈកម្មការសាសនារដ្ឋាភិបាលបានចងក្រង និងបង្ហាញសៀវភៅស “សាសនា និងគោលនយោបាយសាសនានៅវៀតណាម។
តំណាងគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមថ្លែងក្នុងពិធី។ រូបថត៖ Huyen

 

នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុងហាណូយ ពិធី បង្ហាញមុខសៀវភៅស “សាសនា និងគោលនយោបាយសាសនានៅវៀតណាម”បានប្រព្រឹត្តិទៅជាផ្លូវការ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Nguyen Tien Trong អនុប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ន នៅវៀតណាមមានសាសនិក ជាង ២៦,៥ លាននាក់ (ស្រូបយក ២៧% នៃចំនួនប្រជាជនទូទាំងប្រទេស) និងក្រុមសាសនារាប់ពាន់នៅទូទាំងប្រទេស។ ដើម្បីជួយប្រជាជនទាំងក្នុង និងក្រៅប្រទេសយល់ដឹងយ៉ាងច្បាស់លាស់ និងពេញលេញអំពីគោលនយោបាយសាសនា ជីវភាពរស់នៅខាងសាសនានៅវៀតណាម គណៈកម្មការសាសនារដ្ឋាភិបាលបានចងក្រង និងបង្ហាញសៀវភៅស “សាសនា និងគោលនយោបាយសាសនានៅវៀតណាម។ លោកបានអះអាងថា៖ “ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងទៅ ដែលត្រូវបានប្រពលរដ្ឋទាំងក្នុងប្រទេស និងមិត្តភក្កិអន្តរជាតិទទួលស្គាល់ ក្នុងស្មារតីសន្ទនាបើកចំហ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា វិស័យសិទ្ធិមនុស្ស សាសនា រដ្ឋវៀតណាមបាន កំពុង ហើយនឹងប្តេជ្ញាចិត្តអនុវត្តន៍គោលដៅធានា ការពារ និងជំរុញសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន ក្នុងនោះមានសិទ្ធិសេរីភាពខាងជំនឿសាសនាឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។

Top